សម្តេចតេជោ ចង់ឱ្យសិង្ហបុរី-កម្ពុជា សម្លឹងមើលទីផ្សារពាណិជ្ជកម្មតំបន់អាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យកម្ពុជា ក៏ដូចសិង្ហបុរី សម្លឹងមើលក្នុងក្របខណ្ឌអាស៊ានសម្រាប់ការធ្វើពាណិជ្ជកម្ម ព្រោះក្នុងក្របខណ្ឌអាស៊ា នមានប្រជាជនរហូតទៅដល់៦០០លាននាក់ ដែលជាទីផ្សារមួយដ៏ធំ គួរតែយកចិត្តទុកដាក់ ដែលអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។ ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាស អនុញ្ញាតិឱ្យលោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែមីនានេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/52yHEZsi-RE