បញ្ចប់​តំណែង​រដ្ឋលេខាធិការ​លោក​ស្រី សម មុន្នី​កា ដែល​ប្តឹង​ជំរិត​លុយ​ពី​អ្នករត់​តា​ត់​ស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2014 ក+ ក-

ភ្នំពេញ​៖ លោកស្រី សម មុន្នី​កា ដែល​បាន​ប្តឹង ជំរិត​ទារលុយ​ពី​អ្នកបើក​រថយន្តឈ្នួល​ម្នាក់​ចំនួន ៤០០០​ដុល្លារ​អាមេរិក​ទៅ​ខេត្តរតនគិរី​នោះ ត្រូវបាន​ដកតំណែង បញ្ចប់​តួនាទី​ពី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​គេ​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទ​២១ ខែវិច្ឆិកា​នេះ ព្រះករុណា បាន​ត្រាស់ បង្គាប់ បញ្ចប់​មុខតំណែង​លោកស្រី សម មុន្នី​កា ពី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដោយសា​ម៉ី​ខ្លួន​សុំលាលែង យោងតាម​សេចក្តី​ក្រាបទូល​ថ្វាយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

គួររំលឹកថា កាលពីដើម​ខែវិច្ឆិកា​នេះ លោកស្រី សម មុន្នី​កា ដែលជា​ភរិយា​របស់លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ប្តឹង​ទាម​ទារជំងឺចិត្ត​ពី​អ្នកបើក​រថយន្តឈ្នួល​ភ្នំពេញ ទៅ​ខេត្តរតនគិរី​ម្នាក់ ឈ្មោះ ខឹម ពិសិដ្ឋ ចំនួន ៤០០០​ដុល្លារ ជា​សំណង​ជំងឺ​ចិត្ត ដោយសារតែ​រថយន្តឈ្នួល​នោះបាន​ខូច​ដាច់​កាឡេ​រេច​ង់​ធ្លាក់​ផ្លូវ​ធ្វើ​ឲ្យ​លោកស្រី​ភិតភ័យ​។​

ក្រោយមក កាកបាទក្រហមកម្ពុជា បានប្រកាស​បដិសេធ​មិន​ទទួល​លុយ ៤០០០​ដុល្លារ របស់លោក​ស្រី សម មុន្នី​កា​។ កាកបាទក្រហមកម្ពុជា បានផ្តល់​ឲ្យ​អ្នក​បើកឡាន​ឈ្នួល​នោះ ២០០០​ដុល្លារ ដើម្បី​ជួសជុល​រថយន្ត​។​

ការប្រកាស​នេះ បានធ្វើ​ឡើង​តាម​បណ្តាញ Facebook មួយចំនួន​បាន​អះអាងថា លោកស្រី​ដែលជា​ភរិយា​មន្ត្រីជាន់ខ្ពស់ នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​រូបនេះ បាន​យកលុយ ២០០០​ដុល្លារ ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ចំណែក ២០០០​ដុល្លារ​ទៀត ដែល​បានមកពី​ម្ចាស់​រថយន្តឈ្នួល មិន​ត្រូវបាន​បញ្ជាក់ថា លោកស្រី សម មុន្នី​កា យក​ទៅណា​នោះទេ​៕Untitled-3

Untitled-1

 

 

 

 

 

 

 

 

 

 

 

 

 

 

លោក ផែង វ​ណ្ណះ និង លោក ព្រំ សាន្ត ដែលជា​តំ​ណា​ម្ចាស់​រថយន្ត រត់​តាក់ស៊ី បាន​រៃអង្គាសប្រាក់​គ្នា​ចំនួន​បួន​ពាន់​ដុល្លារ យកទៅ​ប្រគល់ជូន​លោកស្រី សម មុន្នី​កា នៅ​ការិយាល័យ​ស្ថិតនៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​សៀ​ល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤(​រូបៈ​Facebook​លោក ផែង វ​ណ្ណះ​)