ជីតា​ឱប​ចៅ​អាយុ​ជាង​២​ឆ្នាំ រត់​រក​ពេទ្យ​៣​កន្លែង​ឲ្យ​ជួយសង្គ្រោះ ទីបំផុត​ចៅ​បាន​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

 

អត្ថបទ៖លោក ប៉ែន សផល
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ដ៍​តក់ស្លុត​នេះ ​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​គ្លី​ន​និ​ក​ឯកជន​ចំនួន​២​កន្លែង​នៅក្នុង​ក្រុង​បាត់ដំបង ដែល​ដាច់ចិត្ត​ប​ដិ​សេធ​មិន​ទទួល​ព្យាបាល​ក្មេង​តាម​ការ​អង្វរ ក. របស់​ជីតា​កុមារារងគ្រោះ​ឡើយ​ដោយ​លើក​ហេតុផល​ផ្សេងៗគ្នា គឺមួយថា ​ប្រធាន​មិន​នៅ និងមួយទៀតថា ​គ្មាន​ឧបករណ៍​សង្គ្រោះ​។​

​ហេតុការណ៍​ខាងលើនេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧-១៥​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ឋិត​នៅក្នុង​ភូមិ​អូរ​ដំបង​១ ឃុំ​អូរ​សំបង​១ ស្រុក​សង្កែ​ខេត្តបាត់ដំបង បន្ទាប់​មាន​កុមារា​អាយុ​ជាង​២​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ពាង​ហើយ​ត្រូវ​ជីតា​បាន​នាំយកទៅ​ឲ្យ​គ្រូពេទ្យ​ទាំងនោះ​ដើម្បី​ជួយសង្គ្រោះ​។​

​យោងតាម​រៀបរាប់​របស់លោក រ៉េត អាយុ​៦០​ឆ្នាំ ត្រូវជា​ជីតា​កុមារា​រងគ្រោះ​បានអោយដឹងថា​: ចៅប្រុស​រងគ្រោះ​ស្លាប់​មានឈ្មោះ ក្រឹម ណា​សា អាយុ​២​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ​។ មុនពេល​កើតហេតុ​ឪពុកម្ដាយ​ក្មេង​ជនរងគ្រោះ​បាន​ផ្ញើ​កូន​នឹង​តា​យាយ ហើយ​នាំគ្នា​ទៅ​លក់​មាន់​នៅឯ​ផ្សារ​ដូច​សព្វដង មិនយូរប៉ុន្មាន​រូបគាត់​បាន​ដើរទៅ​ខាងមុខផ្ទះ​ដោយ​ទុក​ចៅ​អោយនៅ​លេង​ជាមួយនឹង​យាយ ខ​ណះ​ដែល​យាយ​កំពុង​អង្គុយ​កាប់​អុស​ស្រាប់តែ​បាត់​ចៅ​ហើយ​ពួកគាត់​បាននាំគ្នា​ដើររក​ក៍​ប្រទះឃើញ​ចៅ​នៅក្នុង​ពាងទឹក​តូច​មួយ​បាត់ទៅហើយ ។​ភ្លាមៗ​នោះ គាត់​ក៍​ស្ទុះស្ទា​ដឹកយក​ទៅអោយ​ពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ លុះ​ដឹក​ទៅដល់​មន្ទីរពេទ្យ​សំរាក​ព្យាបាល “​ហេង ឈុន​” ស្ថិតក្នុង​ភូមិ​បែក​ចាន​ថ្មី ក្នុង​ក្រុង​បាត់ដំបង ត្រូវបាន​បុគ្គលិក​ពេទ្យ​ស្រី​ពីរ​នាក់​ចេញមក​ប្រាប់ថា​អត់​ទទួល​ទេ ព្រោះ​លោក​ប្រធាន​មិន​នៅ​។​ភ្លាមនោះ​លោក​ក៍បាន​ដឹក​ទៅ​ពេទ្យ​ឯកជន​ព្យាបាល​ក្មេង​”​ជា ពៅ​” ១​កន្លែង​ទៀត​នៅក្បែរ​ផ្សារ​ថ្មី ត្រូវ​បុគ្គលិក​ពេទ្យ​នៅ​ទីនោះ​បាន​ស្ទង់​មើល​បេះដូង​រួច​ប្រាប់​អោយ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រោះ​កន្លែង​គាត់​គ្មាន​ឧបករណ៍​សំរាប់​សង្គ្រោះ​នោះទេ​គឺ​គ្រាន់តែ​មើលជំងឺ​ទូទៅ​ធម្មតា​ប៉ុណ្ណោះ​។ ការអូសបន្លាយ​ពេលវេលា​នេះ​ទីបំផុត​ជីតា​ជនរងគ្រោះ​បាន​យួរ​ញឹ​ង​ដឹក​ចៅ​ដ៍​អភ័ព្វ​ទាំង​អាការ​រន្ធត់​ផង ខឹង​ផង បន្តទៅ​កាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ។​បន្ទាប់ពី​បានរៀបចំ​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​ទើប​ដឹងថា​កុមារា​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។

​តាម​ការ​អោយដឹងពី​លោក ហេង ឈុន ដែលជា​ម្ចាស់​មន្ទីរពេទ្យ​សំរាក​ព្យាបាល​” ហេង ឈុន​” បាន​បកស្រាយ​ប្រាប់​សារព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​ថា​៖ ពេលដែល​ដឹក​ជនរងគ្រោះ​ទៅដល់​កន្លែង​របស់លោក​ស្របពេល​ដែល​លោក​មិនបាន​នៅ​គឺ​នៅតែ​បុគ្គលិក​ស្រីៗ​គ្នា​មិន​ហ៊ាន​ទទួល ម្យ៉ាងទៀត​មើលទៅ​ក្មេងរងគ្រោះ​គឺមាន​សភាព​ធ្ងន់ធ្ងរ​ទៅហើយ​ព្រោះ​រយះពេល​កន្លងមក​ខាង​មន្ទីរពេទ្យ​តែងតែ​ទទួល​អ្នកជំងឺ​ឋិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ព្យាបាល​ហើយ​បាន​ស្លាប់​ច្រើន​មានរឿង​ទើប​ខាង​មន្ទីរពេទ្យ​មិន​ទទួល​អ្នកជំងឺ​មាន​សភាព​ធ្ងន់ៗ​ទេ​។​

​យ៉ាងណា​ក៏ដោយចុះ កុមារា​អាយុ​ជាង​២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ក្រោម​ក្រសែភ្នែក​របស់​សាក្សី​ជាច្រើន​នាក់​ដែល​បានឃើញ​ហេតុការណ៍​នេះ ហើយ​គេ​អាច​សន្និដ្ឋានបាន​មួយកម្រិត​ពី​បេះ​ដូ​ង​សប្បុរសធម៌​នៃ​អ្នក​ប្រកប​របរ​សង្គ្រោះ​ជីវិត​មនុស្ស ដោយ​មិនចាំបាច់​និយាយ​ដល់​ពី​ក្រមសីលធម៌ និង​វិជ្ជា​ជី​វៈ​នោះ​ផង​ទេ​។​សាកល្បង​ធ្មេចភ្នែក​ហើយ​រំពឹងគិត​ទៅដល់​អារម្មណ៍​របស់​ឪពុកម្តាយ​កុមារា​រងគ្រោះ​…​ពិតជា​មិនអាច​កាត់ថ្លៃ​បានឡើយ ។​ចុះ​បើជា​យើង​វិញ នឹងមានអ្វីកើតឡើង…?a18jjpg

a12jpg
a19ja17j