ថ្លែងនៅក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិ ជំនួយសង្គមខេត្តកំពង់ឆ្នាំង និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា សាខាមូលនិធីជាតិ ជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ឯកឧត្តម ជា សុមេធី មានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រី សាខាមូលនិធិជាតិ ជំនួយសង្គមខេត្តកំពង់ឆ្នាំង ដែលត្រូវបានប្រកាសនៅថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល និងត្រូវចុះឱ្យដល់មូលដ្ឋានដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយគាត់ ឱ្យមានភាពជិតស្នឹត ។ពិធិនេះក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្ត អភិបាលស្រុកក្រុងទាំង៨ និងមន្ត្រីរាជការ ជាច្រើនរូបទៀងផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8lPEUEam8uQ