​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​១៤​នាក់ ជាប់​ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2014 ក+ ក-

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង​ក្រុង​បានបើក​ប្រតិបត្តិកា​ឆ្នក់​ចូល​ឆែកឆេរ ទី​ទាំង និង​បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​ទីតាំង​ផ្សេងគ្នា​នៅក្នុង​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌដូនពេញ និង ខណ្ឌ​សែន​សុខ នៅក្នុងពេល​បន្តបន្ទាប់ ។​
​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង​ញៀន​នោះ កម្លាំង​សមត្ថកិច្ច អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី ១៤​នាក់ ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម រួមជាមួយ​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​។​
​មន្ត្រី​អាវុធហត្ថ​បាន​បានឱ្យដឹងថា ការចុះ​បង្ក្រាប​ទីតាំង​ដែល សង្ស័យថា មានមុខ​សញ្ញា​សកម្ម​ខាង ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន មួយកន្លែង​នៅក្នុង​ភូមិ​ត្រពាំង​ឈូក ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ក្នុងនោះ​បង្ក្រាបបាន​មនុស្ស​ប្រុស​៥​នាក់ រួម​ជាមួយនិង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
​ប្រភព​បាន​បន្តថា ក្នុងពេល​បន្តបន្ទាប់​គ្នា​កម្លាំង​សមត្ថកិច្ច បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ ក្នុងផ្ទះ​សំណាក់ អូ​!​យ៉េ​ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​ឃាត់​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៧​នាក់ រួម​ជាមួយនិង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ហើយ​ក្នុងពេល​បន្តបន្ទាប់​ទៀត​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​បានធ្វើ ការឆែកឆេរ​បន្ទប់​លេខ​A06 ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់​ដដែល​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ទៀត ដែល​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា នៅ​អង្គភាព ង​.៧០ មានឈ្មោះ​គឹម ហេង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ កំពុង​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន រួមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​K54 មួយ​ដើម​ផងដែរ​។​
​សរុបមក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​និង​បង្ក្រាប​ទីតាំង​ពីរ​កន្លែង ផ្សេងគ្នា ក្នុង​ខណ្ឌ​ចំនួន​ពីរ ដែល​ក្រុម​ជនសង្ស័យ​ជ្រកកោន​ដើម្បី​ធ្វើ​សកម្មភាព ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នោះ កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​-​ស្រី ចំនួន​១៤​នាក់ ដកហូត​បាន​កាំភ្លើងខ្លី​K54​មួយ​ដើម​រួម​ជាមួយនិង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​
​បច្ចុប្បន្ននេះ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​១៤​នាក់ រួមជាមួយ​និង​វ​ត្តុ​តាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅកាន់​បញ្ចា​ការដ្ឋាន​កង​រាជ​អាវុធ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ចាត់ការ​តាម​និតិ​វិធី​៕

Untitled-1

Untitled-1