ដោយ៖ឡុងសារេត
ខេត្តរតនគិរី៖បើទោះជាថ្មីៗនេះមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបញ្ជាក់ថាគ្មានទេករណីដឹកឈើទ្រង់ទ្រាយធំទៅលក់ឲ្យឈ្មួញវៀត ណាម នៅតាមបន្ទាត់ព្រំដែនក៏ដោយ ក៏មានសេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថាសព្វថ្ងៃឈើប្រណីតនៅតែអាចបន្តដឹកយកទៅលក់ឲ្យ
ឈ្មួញយួនតាមច្រករបៀងព្រំដែនដដែល។ ប្រភពដដែលបានបញ្ជាក់ថាការដឹកជញ្ជូន ឈើប្រណីតប្រភេទធ្នង់ និងឈើសុក្រំ យកទៅលក់ឲ្យឈ្មួញយួនគឺដឹកចេញតាមច្រករបៀងភូមិភិ និងច្រករបៀងភ្នំក្រហម ភាគច្រើនប្រព្រឹត្តទៅនៅពេលយប់ដោយក្បួនឡានឈើនោះមានក្រុមរថយន្តបើកតាមការពារពីក្រោយផង។ ឯសមត្តកិច្ចជំនាញនិងប្រដាប់អាវុធផ្សេងៗសម្ងំឈឹងមិនដឹងថាខ្លាចឬធ្វើជាខ្លាចដោយសាទទួលបានលាភសក្ការៈពីឈ្មួញនោះទេ?។ករណីនេះ សកម្មជនព្រៃឈើនៅស្រុក លំផាត់នឹង អូរយ៉ាងដាវ ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថាជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ពួកគាត់សង្កេតឃើញរថយន្ត គ្រប់ប្រភេទប្រមាណពី ២០ទៅ៣០គ្រឿង ដូចជាម៉ាកធុនត្រា ឡង់គ្រីស័រ លុច្សស៊ីសឡាន មួយបាំងកន្លះ ឆ្លាម និងរថយន្តបាឡែនជាដើម សម្រុកដឹកឈើប្រណីត និងឈើសុក្រំ ឆ្ពោះទៅប្រទេសវៀត ណាម តាមច្រករបៀង ស្ថិតក្នុងច្រកភូមិភិដែលគ្រប់គ្រងដោយលោក សេក ឌុល ជាមេប៉ុស៌ច្រករបៀងនឹងច្រករបៀងភ្នំក្រហម ដែលគ្រប់គ្រងដោយកម្លាំង នគរបាលវរការពារព្រំដែន គោកលេខ៦២៣ និងកម្លាំងយោធាវរការពារព្រំដែនគោកលេខ១០២ ប៉ុន្តែពុំដែលឃើញសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធពិសេសសមត្តកិច្ចការពារច្រកព្រុំដែននោះធ្វើការបង្ក្រាបនោះទេ ។ ឈ្មួញជើងខ្លាំងក្នុងការនាំចេញឈើខុសច្បាប់នេះត្រូវបានគេស្គាល់ឈ្មោះលោក ណូលោក កាំង គឺជាមេឈ្មួញរកសុីដឹកជញ្ជូនឈើប្រណិតខុសច្បាប់ដុះស្លែជាយូយារាប់ឆ្នាំណាស់មកហើយ។
នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីលោក កែប កត់ ភ្នាក់ងាព័ត៌មានមេគង្គប៉ុស្តិ៍ ខលទូរស័ព្ទទៅលោកសុំការបំភ្លឺជុំវិញឈ្មួញដឹកជញ្ជូនឈើបទល្មើសខុសច្បាប់ខាងលើដោយខលទូរស័ព្ទទៅលោកមិនចូលនោះទេ៕