សាលាដំបូង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​មេ​ជួញដូរ​គ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2014 ក+ ក-

ភ្នំពេញ​៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​បានសម្រេច​ឃុំខ្លួនជនសង្ស័យ​ជា​មេ​ជួញ ដូរ​គ្រឿង​ពីរ​នាក់​ប្ដី ប្រពន្ធ​ដាក់​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ ជួញដូរ​និង​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម ច្បាប់​បញ្ញត្ដ​មាត្រា ៤០​ច្បាប់​ស្ដីពី​ការ ជួញដូរ​គ្រឿងញៀន​។​

ជន​ជាប់​ខាងលើ​មាន​ទី​១.​ឈ្មោះ ហ៊ាង ពៅ ហៅ ជុំ ឈឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទី​២.​ឈ្មោះ​នៅ កញ្ញា ភេទ​ស្រី អាយុ​២៣​ឆ្នាំ​។​ជនជាប់ចោទ​ទាំង​២​នាក់ ស្នាក់​នៅផ្ទះ​លេខ​១៣ ផ្លូវ​លេខ​៣១៨ ក្រុម​២២ ភូមិ​៨ សង្កាត់​បឹង​សាឡាង ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ​។​

​ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​បញ្ចាក់​ឱ្យដឹងថា ជនជាប់ចោទ​ទាំង២​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ​និង​ដោយមាន​ការបញ្ជាផ្ទាល់មាត់រួមជាមួយ​លោក លន់ ស៊ា​ង​ហៃ ក្រឡាបញ្ជីចុះបង្ក្រាប​ជាក់ ស្ដែង​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង​២​រសៀល​នៅ​គេហដ្ឋា​ន​ខាងលើ​និង​ឆែកឆេរ​រកឃើញ​វត្ថុតាងបាន​គ្រឿងញៀន​ជាង​៣​គីឡូក្រាម និងលុយ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​រថយន្ដ​៣​គ្រឿង​និង​កាំភ្លើងខ្លី​១​ដើម​៕

Untitled-6Untitled-6Untitled-6