ល្បែងស៊ីសង និង​សង្វៀន​ជល់​មាន់​រីក​ដូច​ផ្សិត​ក្នុង​ក្រុង​បាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ពលរដ្ឋ​ថា​ល្បែងស៊ីសង​អាប៉ោង បៀរ មួយកន្លែង​នៅ​ចំណុច​ក្រុមទី​៦ ស្ថិតក្នុង​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​កំពុង​បាន​បើក​អោយ​លេង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មានការ​ទើសភ្នែក​ពី​សមត្ថកិច្ច​ឡើយ​។​
យោងតាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​បានអោយដឹងថា ល្បែងស៊ីសង​អាប៉ោង បៀរ​មួយកន្លែង​ខាងលើ​កំពុងមាន​ការបើក​អោយ​លេង​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ថ្ងៃ​បង្ករ​ភាពក្រីក្រ​និង​អសន្តិសុខ​សង្គម លក់​និង​បញ្ចាំ​អស់ទ្រព្យ​សម្បត្តិ រហូត​បង្ករ​អោយ​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​ធ្វើអោយ​កើតមាន​ចោរលួច ចោរឆក់​ជាដើម ដែល​ផ្ទុយ​នៅ​និង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្ថ​ភាព​ថែម​ទៀតផង​។​
ពាក់ព័ន្ធ​ទៅនឹង​ករណី​ល្បែងស៊ីសង​អាប៉ោង បៀរ ខាងលើ លោក ស៊ី ថា​រ៉ុ​ត នាយប៉ុស្ដិ៍​រដ្ឋបាល​ស្លា​កែ​ត​បាន​ប្រាប់​សារព័ត៌មាន​យើង​នៅថ្ងៃនេះ​ថា ទីតាំង​ល្បែងស៊ីសង​អាប៉ោង បៀរ​ខាងលើនេះ​លោក​បាន​ចុះទៅ​មើល​ហើយ ពេលដែល​សមត្ថកិច្ច​ចុះ​ទៅដល់​មិនឃើញ​មាន​អ្នកលេង​ទេ ពេលដែល​សមត្ថកិច្ច​ត្រឡប់មកវិញ​ទើប​គេ​នាំគ្នា​លេង​។ លោក​បន្តថា ការលេង​នេះ​ឃើញតែ​ចាស់ៗ​អត់​ការងារ​ធ្វើ​អង្គុយ​ចាក់​លេង​មួយ​ពាន់​ពីរពាន់​ទើប​អោយ​គាត់​លេង​ទៅ​។​
លោក ប៉ាង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ខាង​សារព័ត៌មាន​យើង​តាមរយៈ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ផងដែរ​ថា​៖​រឿង​ល្បែងស៊ីសង​អាប៉ោង បៀរ​ខាងលើនេះ​លោក​មិនដែល​បានដឹង​ទេ លោក​អគុណ​ណាស់​ដែល​បាន​សហការ និង​ផ្តល់ព័ត៌មាន​ជូន ហើយ​លោក​នឹង​ទៅ​ចាត់ការ​រឿងនេះ​៕

13823612_1744088135829749_1601674057_n13838295_1744088129163083_677821420_o13639772_1744088132496416_789461686_o13833441_1744088165829746_1994890967_o13844286_1744088162496413_42773431_o13838405_1744088142496415_963252093_o