ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កកាយ​ក្នុង​អាង​ភៀស​ជា​តំបន់​ព្រៃ​លិច​ទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ត្រូវបាន​ក្រុម​ឈ្មួញ​យកទៅ​ធ្វើ​សកម្មភាព​ជីក​កកាយ​នៅក្នុង​អាង​ភៀស​ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ម្ចាស់​ប្រាប់ថា​មានច្បាប់ តែ​ខាង​អាជ្ញាធរ​ស្រុក​បាន​ត្រឹម​ឆ្លើយ​ដាក់គ្នា​។​
យោងតាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​អាង​ភៀស​ខាងលើ​គឺមាន​ទំហំ​រាប់ពាន់​ហិកតា​ស្ថិតក្នុង​តំបន់​ពីរ​ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ហើយ​ត្រូវបាន​អាជ្ញាធរ​បិទ​ភ្នែក​អោយ​អ្នកមាន​លុយ​ទន្ទ្រាន​យក​ធ្វើស្រែ​និង​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ជា​រណ្តៅ​និង​ប្រឡាយ​តាម​គ្រប់​រូបភាព​ដើម្បី​រក្សាទុក​យក​ត្រី​ហើយ​មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះទៅ​មើល​ឡើយ​ពួកគាត់​បាន​ត្រឹម​ឆ្លើយ​ដាក់គ្នា​ពីមួយ​ទៅមួយ​ហាក់ដូចជា​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។​
ប្រភព​បន្តថា​៖​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឆប និង​ឈ្មោះ​លៀប​ហើយ​ពួកគេ​តែង​លួច​ធ្វើ​សកម្មភាព​ស៊ីឈ្នួល​ជីក​កកាយ ពាសវាល​ពាសកាល​ដោយ​គ្មាន​ច្បាប់​ទំលាប់​ដោយមាន​ការឃុបឃិត​គ្នា​ក្រៅផ្លូវការ​។​
លោក​ជួង សុភា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាន​ប្រាប់​សារព័ត៌មាន​យើង​កាលពី​ព្រឹក​មិញ​នេះ​ថា​បញ្ហា​គ្រឿងចក្រ​ចូលទៅ​ជីក​កកាយ​នៅក្នុង​អាង​ភៀស​នៅ​តំបន់​ព្រៃ​លិច​ទឹក​ខាងលើនេះ​រូបលោក​មិនបាន​ដឹង​ទេ​សួរ​ទៅខាង​សង្កា​ត់ទៅ​។​
លោក​អ៊ុង យួ​ម នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​ឯក​ភ្នំ​បាន​ប្រាប់​ផងដែរ​ថា​លោក​មិន​ទេ​ប្រហែលជា​គេ​បាន​សុំ​ទៅ​ស្រុក​ហើយ​មើលទៅ​។​
លោក ឡុង សុ​ភឺន អភិបាលស្រុក​ឯក​ភ្នំ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​លោក​បាន​ប្រាប់​ផងដែរ​ថា ការកាយ​រណ្តៅ​និង​ប្រឡាយ​ខាងលើនេះ​គឺ​មិនមាន​ច្បាប់​អនុញ្ញាត​ទេ​ហើយ​លោក​ក៍​មិនមាន​ការពាក់ព័ន្ធ​អ្វី​ដែរ​ព្រោះ​រឿង​និង​គេ​ធ្វើ​បួន ប្រាំ​ឆ្នាំ​មកហើយ​ហើយ​លោក​ទើបនឹង​ឡើងមក​ថ្មី​៕

13874678_1744485235790039_386582503_n13866902_1744485262456703_2088051701_n13866557_1744485239123372_821810825_n13884552_1744485249123371_354339646_n