ព្រះសង្ឃ និង​ពលរដ្ឋ​ជួបជុំ​នៅមុខ​ពន្ធ នាគារ​ព្រៃ​ស​ទាមទារ​ឲ្យ​ដោះលែង​ជន ជាប់ចោទ​១៩​នាក់​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2014 ក+ ក-

ភ្នំពេញ​៖ព្រះសង្ឃនិង​ប្រជាពលរដ្ឋ​សហគមន៍​ ដីធ្លី​នៅក្នុង​រាជធានី​ភ្នំពេញបានធ្វើការ​ប្រមូល ផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកានៅមុខ​មណ្ឌល​កែប្រែ​ព្រៃ​ស ទាមទារ​ឲ្យ​មានការ​ដោះលែង​ជនជាប់ចោទ និង​ជនសង្ស័យ​ទាំង ១៩​នាក់ ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​។​

អ្នករាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការប្រមូលផ្តុំ​គ្នា​នា​ព្រឹក​អាទិត្យ​នេះ ក្រុមអ្នកតវ៉ា​បាន រៀបចំ​ធ្វើ​នៅ​កម្មវិធី​ផ្សេងៗ​ដូចជា​លើក​បដា ផ្ទាំង​រូបភាព​របស់​អ្នក​ជាប់​ក្នុង​ពន្ធនាគារ​ដែល​ត្រូវបាន ចោទប្រកាន់ និង​ជនសង្ស័យ​ទាំង ១៩​នាក់ ជាមួយគ្នា​នោះដែរ​ក៏មាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​រំដោះគ្រោះ និង​ស្មឹង​ស្មា​ត បង្ហោះ​ប៉េងប៉ោង​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នក​ទាំងនោះ​មាន​សេរីភាព​ឡើងវិញ​។​

គួររំលឹកថា ជនជាប់ចោទ និង​ជនសង្ស័យ​ទាំង ១៩​នាក់​នោះ ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​ដីធ្លី រួមទាំង​ព្រះសង្ឃ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេងៗ​គ្នា ពាក់ព័ន្ធ​ករណី​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មានការ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤, ការបិទផ្លូវ​សាធារណៈ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ,​ការប្រឆាំង​អ្នករាជការ​សាធារណៈ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤៕

Untitled-1Untitled-1Untitled-1