​ស្រាយគំនុំ​រឿង​គោ​ចូល​ស៊ី​ដំណាំ​វាយ​សម្លាប់​បងស្រី​បង្កើត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2014 ក+ ក-

ខេត្តកំពង់ចាម​៖ បុរស​ម្នាក់​បាន​យក​ដំបង​ឈើ​វាយ​សម្លាប់​បងស្រី​បង្កើត​របស់ខ្លួន​ស្រាយ​កំហឹង ព្រោះតែ​រឿង​គំនុំ​គោ​ចូល​ស៊ី​ដំណាំ ខណៈ ដែល​ស្ដ្រី​រងគ្រោះ​ចេញពី​ភូមិ​ទៅ​ឃ្វាលគោ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ភូមិ​។​

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ខ្នារ ខាងកើត​ភូមិ​អូរ​តា​សែង​ប្រហែល​៣០០​ម៉ែត្រ ក្នុង​ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ យ៉ែម នាង អាយុ​៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា ប្រទះឃើញ​សាកសព​ស្ត្រី​ដែល​ស្លាប់​ដោយសារ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយ​នឹង​ឧបករណ៍​រឹង​។ ក្រោយពី​ទទួលបាន​ដំណឹង​ខាងលើ សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ករណីនេះ និង​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បានតែ​ម្តង​។​

សមត្ថកិច្ច​បញ្ជាក់ថា ជនដៃដល់​ដែល​បានសម្លាប់​ស្ដ្រី​ខាងលើ​ជា​ប្អូនបង្កើត​នឹង​ស្ដ្រី​រង គ្រោះ​ឈ្មោះ យ៉ែម ណាត អាយុ​៤១​ឆ្នាំ មានមុខរ​បរជាកសិក​រ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយគ្នា ។​

​ជនសង្ស័យ​បាន ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​វាយ សម្លាប់​បងស្រី​របស់ខ្លួន​ប្រាកដ​មែន ព្រោះតែ​គេ​ខឹង​ហើយ​ចងគំនុំ​រឿង​បណ្តោយ​ឲ្យ​គោ​ចូល​ស៊ី​ដំណាំ​នៅក្នុង​ចម្ការ​របស់ខ្លួន​។​

​ជនសង្ស័យ​បាន​សារភាព​ទៀតថា មុន​ពេលដែល​ខ្លួន​វាយ​សម្លាប់​បងស្រី គឺ​បងស្រី​របស់ខ្លួន​បាន​បណ្ដើរ​ឆ្កែ​មក​ជិត និង​ក្បែរ​ចម្ការ​ហើយ​សត្វ​ឆ្កែ​បងស្រី ក៏បាន​ហក់​មក​ខាំ​ទើប​មានការ​ឈ្លោះប្រកែក​គ្នា​ហើយ​ពេលដែល​បងស្រី​ជេរ​បញ្ជោរ មកលើ​ខ្លួន​ទើប​ទ្រាំ​ពុំបាន​ក៏​វាយ​សម្លាប់ ដើម្បី​ស្រាយគំនុំ​ចាស់​ដែល​គោ​ចូល​ស៊ី ដំណាំ​របស់ខ្លួន​ផង​។​
​សមត្ថកិច្ច​នគរបាល​បាននិងកំពុង កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនដៃដល់​ទៅ​សាលាដំបូង​ខេត្ដ​កំពង់ចាម​ចាត់ការ​តាម​នីតិវិធី​៕

Untitled-3
ប្អូនប្រុស​ចិ​ត្ដ​តិរច្ឆាន សម្លាប់​បងស្រី​ព្រោះតែ​គំនុំ​គោ​ចូល​ស៊ី​ដំណាំ​

Untitled-3

 

 

 

 

                                                            សព​ស្ត្រី​