ឧកញ៉ា សុខ គឹម​សាន្ត រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ថា បើក​សង្វៀន​បញ្ជល់មាន់ និង​ល្បែងស៊ីសង​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

ដោយ​៖​ឡុង សា​រេ​ត​
​ខេត្តរតនគិរី​៖​លោក​ឧកញ៉ា សុខ គឹម​សាន្ត រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ស្រុក​អូយ៉ាដាវ​ថា បើ​សង្វៀន​បញ្ជល់មាន់ និង​ល្បែងស៊ីសង​ដូចជា​ល្បែង យូគី បញ្ជល់មាន់ អា​ពោង ល្បែង​បៀ​គ្រប់​ប្រភេទ​វៀតណាម​ខ្មែរ និង​ទូ​ហ្គេម​បាញ់​ត្រី​និង​មាន​ល្បែង​ជាច្រើន​មុខ​ទៀតផង​ដែរ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ព្រុំដែន​អូយ៉ាដាវ (​លេ​ថា​ញ់​) ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី​។​
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ ខាងលើ​បាន​បញ្ចា​ក់ថា ទីតាំង​ដែល​លោក​ឧកញ៉ា សុខ គឹម​សាន្ត បើក​ល្បែងស៊ីសង​ខាងលើ​នោះ គឺ​លោក​ឧកញ៉ា​ជួល​ដី និង​កន្លែង​ទីតាំង​របស់លោក​ឧកញ៉ា ទ្រី ភាព ដោយមាន​ល័ក្ខខ័ណ្ឌ​កុងត្រា​កំណត់​ឆ្នាំ ហើយ​ទីតាំង​ល្បែង​ទាំងនោះ​មិនមាន​ច្បាប់​ត្រឹមត្រូវ​នោះទេ គឺ​លោក​ឧកញ៉ា​ខាងលើ បាន​លួច​ផ្សំ​បន្លំ​ថែម​ដើម្បី​បិទបាំង​ច្បាប់​កន្លែង​បើក​ល្បែង​ដោយ​ជ្រក់​ក្រោម​ស្លាក​(​ក្រុមហ៊ុន​កាស៊ីណូ​មិត្តភាព​) របស់លោក​ឧកញ៉ា ទ្រី ភាព​ខាងលើ​នោះ​។ ប្រភព​បន្តថា ល្បែងស៊ីសង​ខាងលើ ដោយមាន​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​គឺ​ពលរដ្ឋ​រស់នៅ​ខេត្តរតនគិរី បាននាំគ្នា​ញៀន​ល្បែង​ខាងលើ​នោះ​ម្នាក់ៗ បាន​ចាញ់​លុយ​នៅ​វង់ល្បែង​ខាងលើ​អស់​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ក្រោយពេល​ចាញ់​
​អស់​លុយ ឈានដល់​មាន​កើត​អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែ​។​
សូមបញ្ជាក់ថា ការ​ភ្នាល់​ល្បែង​បញ្ជល់មាន់​ខាងលើ​នោះ​ជល់​ក្នុង​មួយគូ​មិន​ក្រោម​ពី​៨០០០​ដុល្លារ ទៅ​ជាង​១០០០០​ដុល្លារ​ឯ​ណ្ណោះ​។​
​លោក ម៉ា វិចិត្រ អភិបាលស្រុក​អូយ៉ាដាវ​បាន​មានប្រសាសន៍ថា ទីតាំង​បញ្ជល់មាន់ និង​ល្បែង​ហ្គា​ម​របស់លោក​ឧកញ៉ា សុខ គឹម​សាន្ត ខាងលើ​នោះគេ​បាន​ជូនដំណឹង​មក​លោក​ដែរ តែ​អ្នក​ដែល​ចាត់ចែង​ការងារ​ល្បែងស៊ីសង​ខាងលើនេះ គឺ​លោក​ប្រធាន​មន្ទីរ​ហេ​រិញ​វត្ថុ​ខេត្ត​ធ្លាប់បាន​ទៅយក​ពន្ធ​នៅ​ទីនោះ​។ ចំណែក លោក ម៉ៅ សាន់ អធិការដ្ឋាន​នគរបាល​ស្រុក​អូយ៉ាដាវ​បាន​បញ្ជាក់ថា ល្បែងស៊ីសង​
​នៅ​ចំណុច​ខាងលើ​នោះ​លោក​បាន​បិទ​អស់ហើយ លោក​សួរថា​នៅ​កន្លែង​ណា​ទៀត ដែល​កើតមាន​ល្បែងស៊ីសង​ទាំងនោះ ព្រោះ​ទីតាំង​ល្បែងស៊ីសង​ខាងលើ លោក​ឧកញ៉ា សុខ គឹម​សាន្ត មិនបាន​រាយការណ៍​មក​លោក​នោះទេ​។​
​លោក ឧកញ៉ា សុខ គឹម​សាន្ត ជុំវិញ​បញ្ហា​ការចោទប្រកាន់​ពី​ក្រុម​ប្រជាពលរដ្ឋ​ខាងលើ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​មិនអាច​សុំ​ការទំនាក់ទំនង​បាន​៕

14423715_1765749853663577_1922613937_o14393842_1765749850330244_558219782_o