តុលា​ការបន្ត​ស៊ើបសួរ​ឪពុកម្តាយ ប្អូន ប្រុស និង​ភរិយា​ទី​២ របស់​ថោង សារ៉ាត់ នៅ​ព្រឹកថ្ងៃទី៧ធ្នូ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2014 ក+ ក-

ភ្នំពេញ​៖តំណាង​អយ្យការ​បានបញ្ចប់​ការសាក សួរ ហើយ​បញ្ជូន​ខ្លួន​ទៅឱ្យ​ខាង​សមត្ថកិច្ច​វិញ ដោយ​តម្រូវឱ្យ​នាំខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​ ដើម្បី​សាកសួរ​តាម​នីតិវិធី​បន្ថែមទៀត​។

គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៦ ខែធ្នូ​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ឪពុក​-​ម្តាយ ប្រពន្ធ​ទី​២ និង​ប្អូនប្រុស​បង្កើត​របស់ ថោង សារ៉ាត់ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​មន្ត្រី​តុលាការ​សាកសួរ​រហូត​ដល់​វេលា​ម៉ោង ៤​និង​៥០​នាទី នា​រសៀល​ថ្ងៃទី ៦ ខែធ្នូ ទើប​ផ្អាក​ការ​សា​សួរ តែ​តម្រូវ​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​ត្រឡប់មកវិញ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ដើម្បី​បន្ត​នីតិវិធី​បន្ថែមទៀត ។​

មនុស្ស​សទាំង​៤​នាក់​នោះ​រួមមាន​៖ ១-​ឈ្មោះ ថោង ចំរើន អាយុ​៦៧​ឆ្នាំ ជា​ឪពុក ថោង សារ៉ាត់ ២-​ឈ្មោះ កែវ សារី ហៅ ចែ​ហាយ អាយុ​៥៥​ឆ្នាំ ជា​ម្តាយ ៣-​ឈ្មោះ ទាវ ធីតា អាយុ​២៣​ឆ្នាំ ជា​ប្រពន្ធ​ទី​២ របស់​ថោង សា​រ៉​ត់ និង​៤-​ឈ្មោះ ថោង ប៊ុន​ណា អាយុ​៣៣​ឆ្នាំ ជា​ប្អូនប្រុស​បង្កើត​របស់ ថោង សារ៉ាត់​។​

ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច ចម្រុះ​ឃាត់ខ្លួន​ន​កាលពី​យប់ ថ្ងៃទី​០៣ ខែធ្នូ នៅ​ចំណុច​បុរី​៩៩៩ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ស្ថិតនៅក្រោម​ការសាកសួរ​ពី​កញ្ញា វ៉ា សក្កដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ទិដ្ឋភាព​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​សៅ​រ៏ គេ​ឃើញ​អាកប្បកិរិយា​របស់​ឪពុក​និង​ម្ដាយ​របស់​មេឃាតក ថោង សារ៉ាត់ សើច និង​ញញឹម​ហាក់ដូចជា​គ្មានអ្វី​កើតឡើង​ចំពោះ​ខ្លួន សោះឡើយ​។​

​គួររំលឹកថា​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅ​ស៊ីម៉ង់ត៍​ត្បូង​ពេជ្រ និង ម្ចាស់​ហាង​លក់​គ្រឿងអលង្ការ​ហុងកុង ត្រូវបាន​ឃាតក​បាញ់សម្លាប់​ជាច្រើន​គ្រាប់​កាលពី​ព្រលប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពេល​កំពុង​ចុះ ពី​រថយន្ត​បំណង​ដើរចូល​ទិញ​ផ្លែឈើ​នៅ​ចំណុច​ខាងលិច​អាងទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក​។​ប្រមាណ​១១​ថ្ងៃ​ក្រោយពី​មាន​អំពើ​ឃាត​កម្មនេះ​កើតឡើង សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិការ​ក្រសោប​ផ្ទះ និង​ទីតាំង​មួយចំនួន​របស់ ថោង សារ៉ាត់ ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​១៤​នាក់ ដែល​គិតថា​ជាប់ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ខាងលើនេះ លើកលែងតែ ថោង សា​រ៉ា​ត ម្នាក់​ប៉ុណ្ណោះ​ដែល​គេចខ្លួនបាត់​៕ ម គ​

Untitled-1

 

 

 

 

Untitled-1

 

 

 

 

Untitled-1