ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូនេះ មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញម្នាក់បានទម្លាយប្រាប់ឲ្យដឹងថា អ្នកស្រី ឌួង ថាវរី ដែលជាភរិយាទី១ របស់លោក ថោង សារ៉ាត់ និងសាច់ញាតិ៣នាក់ផ្សេងទៀតបាននិងកំពុងរត់គេចខ្លួន។
ប្រភពបន្តថា ភរិយាទី១ របស់ ថោង សារ៉ាត់ គឺជាអ្នកមានឥទ្ធិពលចាត់ចែងក្នុងកិច្ចការ ងាររកស៊ី។ក្រៅ ពីភរិយាទី១ សាច់ញាតិ ៣នាក់ផ្សេងទៀត របស់ ថោង សារ៉ាត់ ក៏កំពុងតែរត់គេចខ្លួនផងដែរ។ សាច់ ញាតិទាំង៣នាក់នោះរួមមាន ឈ្មោះ តាំង សុខ, សុខ ខេង និង សុខ ឡាយ។ប្រភពដដែល បានបន្តឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានដីកាពីសាលាដំបូង ដើម្បីតាមចាប់ជនទាំង ៤នាក់ខាងលើននោះទេ ហើយសមត្ថកិច្ចក៏មិនទាន់ដឹងថា តើពួកគេទាំង ៤នាក់នោះមាន ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ឬយ៉ាងណានោះដែរ? ប៉ុន្តែប្រភពព័ត៌មានបានបញ្ជាក់ថា ប្រសិនបើមានដីកាពីតុលាការមែន នោះកម្លាំងនគរបាលជំនាញនឹងបើកការស៊ើបអង្កេត និងតាមស្វែងរកចាប់ជនទាំង ៤នាក់ មកសាកសួរផងដែរ។
គួររំលឹកថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍សញ្ញាត្បូងពេជ្រ និងជា ម្ចាស់ហាងលក់គ្រឿង អលង្ការយីហោហុងកុង ត្រូវបានឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់ពេលគាត់កំពុងចុះពីរថយន្តដើរ ទៅទិញផ្លែឈើនៅជិតពហុកីឡដា្ឋនជាតិអូឡាំពិក កាលពីព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
ប្អូនប្រុស និងភរិយាទី២ របស់លោក ថោង សារ៉ាត់ កាលពីព្រឹកមិញត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយនៅព្រឹកថ្ងៃទី៧ ខែធ្នូនេះ ក្រោយពីពិនិត្យឃើញថា មិនមានជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្មនោះ។ចំណែកឪពុក និងម្តាយរបស់ថោង សារ៉ាត់ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនេះ ត្រូវតុលាការសម្រេចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសបណ្តោះអាសន្នជាប់ចោទពីបទរក្សាទុកអាវុធដោយខុសច្បាប់។
មជ្ឈដ្ឋានជាច្រើនដែលមានការសន្និដ្ឋានខុសៗគ្នាក្នុងហេតុការណ៍ឃាតកម្មមួយនេះ កំពុងទន្ទឺងរង់ចាំ ទទួលព័ត៌មានពិតយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែគេបានដាក់ការសន្និដ្ឋានជារួមថា ទំនាស់របស់ឧកញ៉ា ទាំងពីររូបប្រាកដជាមានទំហំធំធេង និងស្រួចស្រាល់មោះមុតសម្បើមណាស់មិនអាចលើកលែងបាន ទើបភាគីម្ខាងសម្រេចចងអាឃាតតាមផ្តាច់ជីវិតយ៉ាងឃៅរឃៅក្នុងចំណោមហ្វូងមនុស្សកណ្តាលទីក្រុងឥតខ្លាចរអារបែបនេះ។
ទោះបីជាយ៉ានេះក្តី ក៏គេចាត់ទុកថាលោក ថោង សារ៉ាត់ ទំនងជាជនចុងក្រោយតែម្នាក់គត់ដែល សមត្ថកិច្ចនឹងនាំខ្លួនគាត់ឲ្យមកសារភាពលាតត្រដាងពីមូលហេតុពិតដែលឈានដល់ការធ្វើឃាតយ៉ាងឃោរឃៅបែបនេះ៕ សុត្ថារ៉ូ
លោក ថោង សារ៉ាត់ កំពុងរត់គេចខ្លួន