ភ្នំពេញ៖លោក សាន សីហៈ សកម្ម ជនគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៨ ខែធ្នូនេះ ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកោះហៅឲ្យចូលទៅបំភ្លឺនាពេលសវនាការនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ ពាក់ព័ន្ធចលនាកុបកម្ម កាលពីអំឡុងខែកក្កដា កន្លងមក។
យោងតាមតាមដីកាកោះហៅ របស់ លោក កែវ សុវជាតិ តំណាងអយ្យការអមសាលាដំបូងកាលពីថ្ងៃទី៨ ខែធ្នូ បានឲ្យដឹងថា ការកោះហៅលោក សាន សីហៈ ដើម្បីបំភ្លឺពីដំណើររឿងនៃការចូលរួមនៅក្នុង ចលនាកុបកម្មដែលប្រព្រឹត្តនៅចំណុចទីលានប្រជាធិតេយ្យកាលពី ថ្ងៃទី១៥ ខែកក្កដា។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ បានចេញដីកាកោះហៅ លោក សាន សីហៈ អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មានលំនៅផ្ចះលេខ៥៨ ផ្លូវលេខ២៣០ ភូបិទី៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញឲ្យ ចូលទៅកាន់់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ៨ព្រឹក និងវេលា ម៉ោង១៤ រសៀលបន្ទប់សវនាការទី១ ជាន់ទី១ ដើម្បីបំភ្លឺ ពាក់ព័ន្ធការចូលរួមក្នុងចលនាកុបកម្មកាលពី ខែកក្កដាកន្លងមក៕រដ្ឋា