ភ្នំពេញ ៖ សពបុរសម្នាក់ដែលមានស្នាមគ្រាប់កាំភ្លើងជាច្រើនគ្រាប់ដែលគេប្រទះឃើញដេកស្លាប់នៅក្នុងដីឡូតិ៍មួយក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ត្រូវសមត្ថកិច្ចស្រាវជ្រាវរកអត្តសញ្ញាណឃើញហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នូ គឹមសាន្ត អាយុ៤២ឆ្នាំ ជាអ្នកលក់គ្រឿងទេស និងជាអតីតមន្ត្រីអាវុធហត្ថ មានលំនៅភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះត្រូវឃាតករបាញ់សម្លាប់ចំនួន៧គ្រាប់ ចំខ្នង៤គ្រាប់ និងក្បាល៣គ្រាប់ ។
ប្រភពព័ត៌មានឱ្យដឹងថា ជនរងគ្រោះបានបាត់ពីផ្ទះកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៥ កញ្ញា ដោយជិះរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ទៅទារលុយគេជំពាក់នៅរាជធានីភ្នំពេញ លុះព្រឹកថ្ងៃទី០៦ កញ្ញា ស្រាប់តែគេប្រទះឃើញដេកស្លាប់តែម្តង។
ទាក់ទិនករណីនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីអ្វីនោះនៅឡើយទេ តែរថយន្តហាយឡែនឌ័រដែលជនរងគ្រោះជិះមកទារលុយគេបានបាត់ធ្វើឲ្យសមត្ថកិច្ចដាក់ការសង្ស័យជាករណីប្លន់សម្លាប់៕
សពជនរងគ្រោះ