រថយន្ត​សាំង​យ៉ុង​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​ឆ្លងកាត់​​ក្រុង​ក្រចេះ​គ្មាន​ការបង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

​ក្រចេះ​៖​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​អណាធិបតេយ្យ​ពេញ​ទឹក​ពេញ​ដី​ឆ្លងកាត់​ទឹកដី​នៃ​ក្រុង​ក្រចេះ និង​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​សមត្ថកិច្ច មន្ត្រី​ជំនាញ​មេព្រៃ និង​អាជ្ញាធរខេត្ត​មាន​ភ្នែក​អត់​ប្រ​ស្រី ។​
​សេចក្តី​រាយ​ណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ក្រចេះ បានអោយដឹងថា ក្នុង​មួយថ្ងៃ​មាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​យ៉ាងតិច​បំផុត​មិន​ក្រោម​១០០​គ្រឿង​នោះទេ បើ​ពេលយប់​វិញ​ច្រើនជាង​នោះ​ទៅទៀត ហើយ​បើក​លឿន​ដូច​ហោះ ថែមទាំង​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ទៀតផង ។​
​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ទាំងនោះ គឺ​ឆ្លងកាត់​ពី​ស្រុក​សំបូរ ចិត្រ​បុរី ក្រុង​ក្រចេះ និង​ស្រុក​ឆ្លូង និង​ឆ្លង​កាត់មុខ​ស្នាក់ការ​សមត្ថកិច្ច មន្ត្រី​ជំនាញ​មេព្រៃ​ជាច្រើន​កន្លែង ប៉ុន្តែ​រថយន្ត​បទល្មើស​ទាំងនោះ បែរជា​ទៅដោយ​រលូន​ប្រកបដោយ​សុវត្ថិភាព ដោយ​គ្មាន​ការចុះ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច ជំនាញ​មេព្រៃ​អ្វី​ឡើយ ប្រហែលជា​អស់លោក​ទាំងនោះ ត្រូវ​រូ​វ​គ្នា​អស់ហើយ​មើលទៅ ។​
​ជាក់ស្តែង ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ «​ពៅ​» ដ៏​មាន​ឥទ្ធិពល​ខ្លាំងខ្លា​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​នរគ​បាល​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​ជំនាញ​ហាក់បីដូចជា​មានការ​រ​អារ​ក្នុងការ​បង្ក្រាប​មេ​ឈ្មួញ​រូបនេះ​ណាស់ ។ ប្រព​ភព​ត័​មាន បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ទាំងនោះ​មានឈ្មោះ ឆ​យ , អូន ,​ពៅ ,​ឡាយ , ហុង , មនោ ដែលជា​ក្រុម​ឈ្មួញ​ដ៏​សកម្ម​ក្នុងការ​ដឹកជញ្ជូន ហើយ​បាន​រត់​ការបង់​ឡាន​ដាក់​ខែ​អោយ​សមត្ថកិច្ច និង​មេព្រៃ នៅតាម​ដងផ្លូវ​អស់ហើយ ។​
​ប្រភព​ដដែល​បាន​បន្តថា​នៅក្នុង​ជំនួញ​ឈើ​ខុសច្បាប់​របស់​មន្ត្រីនគរបាល​រូបនេះ គឺ​គេ​មាន​ដៃគូ​ដ៏​ល្បី​ម្នាក់ទៀត ជា​អ្នក​សារ​ពត៍​មាន​ប្រចាំខេត្ត​ក្រចេះ ហើយ​ជា​ចា​ហ្វា​ង​កាសែត​ដែរ​។​អ្នក​ទាំង​ពីរបាន​ចាប់​ដៃគូ​នឹង​គ្នា​ក្នុងការ​ប្រកបរ​បរក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ជិត​១០​គ្រឿ​បានធ្វើ​ចរាចរ​ឈើ​ដោយ​មិន​ខ្វាយខ្វល់​ពី​ទង្វើ​ខុសច្បាប់​ឡើយ​។​
​ប្រភព​ដដែល​បន្ត​ថាស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងអស់នោះ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​ពី​តប​ន់​នាៗ​ស្តិ​ត​ក្នុង​ចំនុច​ភ្នំ​ខៀវ​ជាប់​ព្រំប្រទល់​ក្រចេះ​-​ស្ទឹងត្រែង ក្នុងភូមិ​សាស្ត្រ​អូរ​កណ្តៀ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​ឆ្លងកាត់​ស្រុក​ឆ្លូង​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​ដោយ​រលូន​មានការ​ឃុ​ម​ឃិត​ពី​មន្ត្រី​ជំនាញ​ព្រៃឈើ​ក្រចេះ​មួយចំនួន​រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជួយ​សម្រួល​បើកផ្លូវ​ជាពិសេស​«​មាន​អ្នក​សារ​ពត៍​មាន​ហើយ​គាត់​ជា​ចាងហ្វាង​កាសែត​»​ប្រចាំខេត្ត​ក្រចេះ​តែងតែ​មើលផ្លូវ​ឲ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ស្ទើ​រាល់​យប់​។​
​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​០១​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៧​មាន​ក្បួន​រថយន្ត​របស់​មេ​ឈ្មួញ​ខាងលើ​បានធ្វើ​ចរាចរ​ណ៏​ដឹកឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​យ៉ុង​មាន​ចំនួន​ជិត​១០​គ្រឿង​យ៉ាង​រលូន​លើ​ដង​ផ្លូវជាតិ​លេខ​៧​។​
​ករណី​នេះដែរ​ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា​ជាមួយនិង​សកម្មភាព​ខាងលើនេះ​អាច​ដំណើរការ​ទៅបាន​ដោយមាន​ឈ្មោះ​«​ពៅ​ជាម​ន្ត្រី​នរគ​បាល​»​ជិះឡាន​បា​ឡែ​ន​រត់​ការជួប​ជាមួយនិង​សមត្ថកិច្ច​ជាមុន​គឺ​ពួកគេ​(​មន្ត្រី​សមត្ថកិច្ច​)​នៅ​អង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយ​ជា​ថ្នូរ​ទៅ​និង​ការបើកផ្លូវ​ក្នុងកា​ចរាចរ​ឈើ​ម្តងៗ​របស់​ឈ្មួញ​។​
​ទាក់ទិន​បញ្ហា​នេះ​អ្នកយកព័ត៌មាន​កាសែត​មេគង្គ​ប៉ុស្ដិ៍​ប្រចាំ​ខេត្តក្រចេះ​មិនទាន់មាន​ការបំភ្លឺ​ពី​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ជុំវិញ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​នៅឡើយ​ទេ​៕

16468755_1827687210803174_1221704171_n16441638_1827687177469844_268083138_n 16443221_1827687184136510_1760035054_n 16443396_1827687204136508_735908610_n16468852_1827687200803175_522042689_n