ផឹកស៊ី​ទាស់​ពាក្យសម្តី​គ្នា​បាញ់​ប្អូនថ្លៃ​និង​បុរស​ម្នាក់ទៀត​របួសធ្ងន់​ធ្ង​រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2014 ក+ ក-

ភ្នំពេញ​៖ បុរស​២​នាក់​ក្នុងនោះមានម្នាក់ជាប្អូនថ្លៃបាន​របួសធ្ងន់ធ្ងរ ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​គ្នា​ក្នុងវង់​ផឹកស៊ីហើយបងថ្លៃ​ដក​កាំភ្លើង​ខ្លីម៉ាក​K59 បាញ់រះ​បណ្តាលឱ្យ​របួសធ្ងន់តែម្តង។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិត​នៅផ្ទះ​ជនសង្ស័យ​លេខ​១១៣ ផ្លូវ​លេខ​១២៨K ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនដៃដល់​ជា​បងថ្លៃ​ឈ្មោះ​រី ណារិន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​អតីតមន្ត្រី​យោធា ស្នាក់​នៅផ្ទះ​លេខ​១១៣ ក្បែរ​កន្លែងកើតហេតុ​ខាងលើ រីឯ​ជនរងគ្រោះ​ប្អូនថ្លៃ​ឈ្មោះ​ភី ចំណាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាជាង​ដែក រងរបួស​ចំ​ប្លោកនោម និង​ចង្កា និង​ម្នាក់ទៀត​ឈ្មោះ​ពុធ ចាន់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ របួស​ចំ​គ្រាប់ភ្នែក​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ជនរងគ្រោះ​ម្នាក់ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​រកឃើញ សំបក​គ្រាប់កាំភ្លើង​មួយចំនួន​។ ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ប្រមាញ់​ជនដៃដល់​មក​ផ្តន្ទា ទោស​តាមច្បាប់​៕

​រូបថត​ជនដៃដល់​បាញ់​ប្អូនថ្លៃ​