មន្ត្រី​ជំនាញ​ឃុបឃិត​ជាមួយគ្នា​ឈ្មួញ​នាំ​ឈើ​ប្រណីត​លក់​ឲ្យ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

ដោយ៖​សន ចាន់​ឌី​
​ខេត្តរតនគិរី​៖​នៅ​ស្រុក​វ៉ើ​ន​សៃ​មានការ​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​ធ្នង់​ជាច្រើន​ដុំ​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​នៅក្នុង​ស្រុក​នេះ​រួមមាន​មេ​ប៉េអឹម​ស្រុក ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ជំនាញ​មេព្រៃ​សង្កាត់​-​ផ្នែក រួមគ្នា​កើប​យកលុយ​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ជាច្រើន​អ្នក​ដែលជា​អ្នកទិញ​ឈើ​ទាំងនោះ តែ​ការដឹកជញ្ជូន​គឺ​សុទ្ធ​រថយន្ត​របស់​ខ្មែរ​ដែលមាន​ខ្នងបង្អែក​ជា​មន្ត្រី​មូលដ្ឋាន ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទន្លេ​នៅ​ស្រុក​វ៉ើ​ន​សៃ​ត្រង់ចំណុច​កំពង់ដរ ដោយ​ឈើប្រណិត​ទាំង​នោះគេ​ដឹក​ពី​ត្រើយ​ខាងកើត ដោយ​កាប់​ពី​ព្រៃ​ហាមឃាត់ ជា​តំបន់​អភិរក្ស​សត្វព្រៃ និង​ព្រៃ​សហគមន៍​យកមក​គរ​ទុក​នៅ​ចំណុច​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី ហើយ​ដឹក​បន្ត​ចូល​ក្រុង​បាន​លុង​ដោយ​រថយន្ត​សាំ​យ៉ុង ហាយ​ឡេ​ឌ័​រ ណា​វ៉ា​រ៉ា រថយន្ត​ត្រូពិច ហើយក៏​ដឹក​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ និង​យប់​។ ដោយ​រថយន្ត​ទាំងនោះ​ឆ្លងកាត់​ស្រុក​អូរ​ជុំ​ក្នុងនោះ​មាន​អធិការ​ស្រុក ប៉ូលិស​ប៉ុស្តិ៍ ប៉េអឹម​ស្រុក សង្កាត់​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​វ៉ើ​ន​សៃ ប៉ុន្តែ​ពុំមាន​កម្លាំង​ជំនាញ​ណាមួយ​ឃាត់​រថយន្ត​ដឹកឈើ​នោះទេ ព្រោះ​ម្ចាស់​ឈើ​បាន​បង់​ខែ បង់​ថ្ងៃ​រួច​អស់​ទៅហើយ​។
​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​មា​ត់​ទន្លេ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង បាន​ប្រាប់​ឲ្យ​អ្នក​សារពត៌មាន​ដឹងថា ឈើ​ដែរ​គរ​ទុក​នៅ​មាត់ទន្លេ​ទាំងនោះ​គឺ​ឈើ​មេ​ប៉េអឹម​ស្រុក​វ៉ើ​ន​សៃ​ដែល​គេ​ស្គាល់​ឈ្មោះថា​ហ៊​ន ដែល​ពួក​កែ​រក​សេដ្ឋកិច្ច​ជូន​មេៗ​ក្នុង​ខេត្ត និង​ធ្វើ​មានខ្លួន​ឯង​ផង​។ ដូច្នេះ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​វ៉ើ​ន​សៃ និង​ក្រុង​បាន​លុង សូមពរ​សុំអោយ​ឯកឧត្តម​សៅ សុខា ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់​សិទ្ធិ​អោយ​ដើរ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទូទាំងប្រទេស​នោះ មើល​មេ​ប៉េអឹម​ខេត្តរតនគិរី​ផង ព្រោះ​រាល់ថ្ងៃ​ទាំង​មេ ទាំង​កូន ខំ​ប្រឹក​រក​សេដ្ឋកិច្ច​ខ្លាំងណាស់​គឺ​ការ​ជំនួញ​ឈើប្រណិត​នេះ​តែម្តង​៕

17094230_1839600529611842_2048254210_n17035290_1839600532945175_2100510526_n