អ​.​ប​.​ព លាតត្រដាង​បណ្ដឹង​ស្តីពី​អំពើពុក រលួយ​ក្នុង​អង្គភាព​នគរបាល​ខេត្ត សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2015 ក+ ក-

សៀមរាប​៖ អង្គភាព​ប្រឆាំង​អំពើពុក រលួយ (​អ​.​ប​.​ព​) នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០១៥ បានដាក់​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ពាក្យ​ប្តឹង របស់​មន្ត្រីនគរបាល​ខេត្តសៀមរាប ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រីនគរបាល នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ពាក់ព័ន្ធ​ជាមួយ​ភាពពុករលួយ​របស់លោក​សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក​ស៊ុន ចំណាន ប្រធានការិយាល័យ​បុគ្គលិក និង​ជា​បក្សពួក​របស់លោក​ស្នងកា​រ​ខេត្តសៀមរាប ។​
​ក្នុង​លិខិត​ដែល​ប្តឹងទៅ អ​.​ប​.​ព បានសរសេរថា «​លោកស្នងការ សត ណា​ឌី បើកដៃ​ឲ្យ លោក ស៊ុន ចំណាន ជា​ប្រធានការិយាល័យ​បុគ្គលិក​ធ្វើ​តាមតែ​អំពើ​ចិត្ត គ្មាន​ប្រធាន​អង្គភាព​ណាមួយ​ហ៊ាន​លឺមាត់ ព្រោះ​ខ្លាច​អំណាច​លោក​ស៊ុន ចំណាន ដែលជា​បក្សពួក​របស់​លោក​សត ណា​ឌី ចំ​ណែម​ន្ត្រី​ក្រោម​ឳ​វាទ​មិន​គោរព​មេ​កើយ ព្រោះ​គេ​ថា ឡើង​សក្តិ ឋានៈ ឲ្យ​តែ​ត្រូវ​ជាមួយ​លោក​ស៊ុន ចំណាន ទៅបាន​ហើយ មិនបាច់​អង្គភាព​ស្នើសុំ​ក៏បាន​ដែរ​»​។​
​នៅក្នុង​លិខិត​ពាក្យបណ្តឹង​នោះ ក៏បាន​រៀបរាប់​នូវ​សកម្មភាព​ពុករលួយ​ជាច្រើន​ករណី និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម មានការ​ឈឺចាប់​ចំពោះ​ទង្វើ​បែបនេះ​យ៉ាងខ្លាំង​៕

mk2

​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​