ភ្នំពេញ៖ លោក ជុំ សារ៉ាយ ចៅសង្កាត់ ភ្នំពេញ ថ្មី ត្រូវប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន។
នៅក្នុងពាក្យបណ្ដឹងរបស់លោក សោ សុភរី អាយុ៦៧ឆ្នាំ មានទីលំនៅផ្ទះលេខ២២៤ ផ្លូវលេខ១៣៨ ភូមិទី១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានបញ្ជាក់ថា ប្ដឹងពីឈ្មោះហាក់ វុទ្ធី ភេទ ស្រីអាយុ៤៦ឆ្នាំ និងប្ដីឈ្មោះអ៊ុច ចន្ធូ អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤៨ ផ្លូវលេខ១៩៨៦ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្ដនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះសោ សុភរី បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ខ្លួនបានដាក់ពាក្យសុំអនុវត្ដ ដោយបង្ខំនូវសាលក្រមព្រហ្មទណ្ឌលេខ៣៧(ខ) ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១០ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យរឹបអូសដីដែលមានបង្កាន់ដៃទិន្នន័យចុះបព្ជីាធ្វើប័ណ្ណកម្មសិទ្ធិតាមប្រព័ន្ធលេខ៣៧២១ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០០៦ មាន លេខក្បាលដី០០២៤ ស្ថិតនៅភូមិរោងចក្រសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយតុលាការអនុវត្ដចាប់ផ្ដើមនីតិវិធី អនុវត្ដដោយបង្ខំដោយបានចេញលិខិតផ្ទុកផ្ដាក់លេខ៣២៨ រ.វ/៩៦១ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ ផ្ញើជូនលោកចៅសង្កាត់ភ្នំពេញថ្មី ឈ្មោះ ជុំ សារ៉ាយ តាម ដីកាបញ្ជូនលេខ៤៤៧ ដ.ប ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ ដោយមានគោល បំណងបង្គាប់មកអាជ្ញាធរមូលដ្ឋានធ្វើការចុះបញ្ជីរឹបអូសដីខាងលើ ដើម្បីរក្សាទុករង់ចាំតុលាការធ្វើការលក់ឡាយឡុង ទូទាត់បំណុលដល់ខ្លួន។ ប៉ុន្ដែនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ស្រាប់តែឈ្មោះហាក់ វុទ្ធី និង ប្ដីឈ្មោះអ៊ុច ចន្ធូ បានរួមគ្នាជាមួយ ចៅសង្កាត់ភ្នំពេញថ្មី ធ្វើការលួចលក់ដី ដែលបានចុះបព្ជីារឹបអូសខាងលើទៅឱ្យឈ្មោះគ្រុយ ម៉ាប់ ទៅវិញ។
អំពើខាងលើជាអំពើល្មើសនឹងច្បាប់ ភូមិបាលត្រង់មាត្រា២៥៥ ឪជាអំពើលួច លក់អចលនវត្ថុ ដែល មិនមែនជារបស់ ខ្លួនឱ។
គួររំលឹកថា លោកជុំ សារ៉ាយ ចៅ សង្កាត់ភ្នំពេញថ្មីកន្លងទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញធ្លាប់បានចេញដីកាចាប់ខ្លួនល្បីពេញក្រុងភ្នំពេញ ប៉ុន្ដែដោយចំហាយទឹកលុយរបស់លោកជុំ សារ៉ាយ នៅមានកម្រិតខ្ពស់ ក៏បានស្វះស្វែងរកអន្ដរាគមន៍ ដើម្បីរំលត់បណ្ដឹងអាជ្ញានេះបានមួយគ្រា។
កន្លងមកបុគ្គល ជុំ សារ៉ាយ បានស៊ីញ៉េ ទិញលក់ដីធ្លី មានភាពមិនប្រក្រតីដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងនោះអាជ្ញាធរខណ្ឌក៏ល្វីងមុខដោះបន្ទុករឿងលោកជុំ សារ៉ាយ ប្រព្រឹត្ដខុសក្នុង បទល្មើសព្រហ្មទណ្ឌដ៏ច្រើន។
ពាក់ព័ន្ធករណីខាងលើនេះមិន អាចទាក់ទងបានទេពីលោកចៅសង្កាត់ ភ្នំពេញថ្មី ដ៏សម្បូររឿង អាស្រូវ គ្រប់បែប ពិសេសសុទ្ធតែបទល្មើសព្រហ្មទណ្ឌកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយទូរស័ព្ទត្រូវបានបិទ៕