លោក ខៀវ សំអាន មេ​គយ​ព្រលាន យន្តហោះ​ចាស់វស្សា​ដែល​ពូកែ​រក​ចំណូល​ឯកជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2015 ក+ ក-

​ភ្នំពេញ ៖ លោក ខៀវ សំអាន ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន ដ្ឋា​ន​អន្ដរជាតិ​ភ្នំពេញ​ត្រូវបាន​អ្នករត់​ឯកសា រ​គយ​ដើម្បី​នាំ​ទំនិញ​ចូល​និយាយថា​គឺជា​មេ​គយ​ដែល​ជំ​នា្ខ​ា​ង​កោសរូស​រក​ចំណូល ខ្លាំងណាស់​។​លោក ខៀវ សំអាន​ដែល​គេ​ដឹងថា​ជា​មន្ត្រី​គយ​ចាស់វស្សា​តាំងពី​ជំនាន់​លោក​សរ​ហូ​ជា​មេ គយ​ធំ​ដេ​ល​បើ​គិតពី​អាយុ​វិញ​ចង​ចូល​៧០​ឆ្នាំ​ទៅហើយនោះ​នៅក្នុង​តំណែង​របស់ គាត់​បច្ចុប្បន្ន​បាន តម្រូវ ឱ្យ​អ្នក​រត់ការ​ទំនិញ​វិនិយោគ​ដែលជា បន្ទុក​ពន្ធ​របស់​រដ្ឋ​បង់ប្រាក់
​យ៉ាងតិច​ត្រូវ​បង់​ចំនួន​៤០​ដុល្លារ សម្រាប់​ឯកសារ​ប្រតិវេទ​គយ​លើ​ទំនិញ នាំចេញ និង​បង់​ចំនួន​៧៥​ដុល្លារ​សម្រាប់ ឯកសារ​ប្រតិវេទ​គយ​ទំនិញ​នាំចូល ដែល​មួយថ្ងៃៗ​មាន ឯកសារ​យ៉ាងតិច​ចាប់ពី​១៥០​ទៅ​២០០ ឬ​៣០០​ឯកសារ ។

​បើតាម​ប្រភព​ខាងលើ​ឲ្យ​ដឹងថា​នៅ​អង្គភាព​ការិយាល័យ គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្ដរ ជាតិ​ភ្នំពេញ​ដែលមាន​លោក ខៀវ សំអាន​ជាម​មេ បាន​ចាត់​មន្ដ្រី​របស់ខ្លួន​ឱ្យ​ទារលុយ​ពី​អ្នក​រត់ការ សម្រាប់​ឯកសារ​នាំចេញ​ទំនិញ ទី​១- បង់ប្រាក់​ចំនួន​៥​ដុល្លារ​ដល់​មន្ដ្រី​គយ ផ្នែក​ចុះ​លេខ​, ទី​២-​បង់​១០​ដុល្លារ​ដល់ មន្ដ្រី​គយ​ផ្នែក​ត្រួតពិនិត្យ​, ទី​៣-​បង់​១៥ ដុល្លារ​ដល់​មន្ដ្រី​គយ​ផ្នែក​បង្កាន់ដៃ និង ទី​៤-​បង់​៥​ដុល្លារ​សម្រាប់​អនុប្រធាន ការិយាល័យ ។ សម្រាប់​ទំនិញ វិនិយោគ​នាំចូល​វិញ គឺ​ត្រូវ​បង់​ឱ្យ​មន្ដ្រី​គយ ផ្នែក​ចុះ​លេខ​៥​ដុល្លារ​, បង់​ឱ្យ​មន្ដ្រី ផ្នែក​បង្កាន់ដៃ​២០​ដុល្លារ​, បង់​ឱ្យ មន្ដ្រី​គយ​ផ្នែក​ប័ណ្ណ​បញ្ចេញ​ទំនិញ​៥​ដុល្លារ​, -​បង់​ឱ្យ​មន្ដ្រី​គយ​ផ្នែក​ត្រួតពិនិត្យ ១០​ដុល្លារ​, បង់​ឱ្យ​អនុប្រធាន​កា​រិ យា​ល័យ​ទទួល​ផែន​ត្រួតពិនិត្យ​ចំនួន​១៥ ដុល្លារ និង​បង់​ឱ្យ​មន្ដ្រី​គយ​ផ្នែក​កាត់ ស្ដុក​ចំនួន​២០​ដុល្លារ ។​

​បើទោះជា​ករណី​បង់ប្រាក់​នេះ​មិនមាន ឈ្មោះ​លោក ខៀវ សំអាន ជា​ប្រធាន​អង្គ ភាព​ចាំ​ទទួល​ក៏ដោយ ប៉ុន្ដែ​ចំណូល​ដែល បាន​តាមរយៈ​ការចាត់តាំង​មន្ដ្រី​គយ គ្រប់ផ្នែក​ឱ្យ​យកលុយ​ពី​អ្នក​រត់ការ​ឯកសារ ប្រតិវេទ​គយ​ក្នុង​មួយ​ឯកសារ​៤០​ដុល្លារ និង​ឯកសារ​ខ្លះ​៧៥​ដុល្លារ ប្រាក់​ទាំងនេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ខៀវ សំអាន ដដែល ។​

​អ្នករត់​ការ​បាន​និយាយថា ក្នុង​មួយ ថ្ងៃៗ​ចំណូល​បែបនេះ​មាន​ចំនួន​រាប់ពាន់ ដុល្លារ លក្ខណៈ​ពុករលួយ​ដែល​មន្ដ្រី​គយ មិនបាន​បង់​ចូល​ថវិកា​របស់​រដ្ឋ ក្នុងនោះ មាន​ករណី​កោសរូស​បន្ថែម​ចំពោះ​ឯក សារ​ខ្លះ​ដែលមាន​លក្ខណៈខុស​បច្ចេក ទេស​តម្រូវឱ្យ​បង់ប្រាក់​តាម​ការទាមទា​រ របស់​មន្ដ្រី​គយ​ទទួល​ផែន​នីមួយៗ ។​

​នេះ​គ្រាន់តែ​ជា​តម្លៃ​បង់​សេវា​រត់ការ​ប៉ុណ្ណោះ​គឺ​មិនទាន់​គិត​សកម្មភាព​នៃ ការឃុបឃិត​ជាមួយ​ឈ្មួញ​មួយចំនួន ទៀត​ដែលមាន​នាំ​ទំនិញ​ចូល​តាម​ច្រក អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ក្នុង ករណី​បង់ពន្ធ​មិន​គ្រប់ នោះឡើយ​។​

​ប្រភពពី​មន្ដ្រី​គយ បាន​ឲ្យ​ដឹងថា​ថា ជិត​៣០​ឆ្នាំ​មកហើយ ដែល​លោក ខៀវ សំអាន មានសំណាង​កាន់​តំ​ណែ ង​និង​ប្រ​ព្រឹ​ត្ដ​សកម្មភាប​រក​ចំណូល​នៅ​ព្រលានយន្តហោះ​ដោយ​មិនមាន​ការផ្លាស់ប្តូរ​។ ប្រហែល​ដោយសារ​មាន​ទីតាំង​ឈេ​ជើងល្អ​បែបនេះហើយ​បានជា​គេ​ឃើញថា​លោក​ខៀវ​សំអាន​គាត់​ក៏ មានលទ្ធភាព​ខ្ពស់​ខុសពី​មន្ត្រីរាជការ​ស្ថាប​ន័​ផ្សេង​ក្នុងការ​ផ្គត់ផ្គង់ ក្រុមគ្រួសារ និង បញ្ជូន​កូន​ឱ្យទៅ​រៀន​នៅក្រៅ​ប្រទេស ។

​vcustom-kun-nhim