ភ្នំពេញ ៖ ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន បានថ្លែងថា រាជ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតធនាគារថ្មីមួយ សម្រាប់ផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីឮបង្កើនការផលិត និងបង្កើតការងារដល់ប្រជាពលរដ្ឋ ជាមួយនោះ ក៏ដើម្បីសម្រាប់ ទប់ទល់ជាមួយនឹងសម្ពាធពីក្រៅប្រទេសផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះនៅក្នុងជួបសំណេះសំណាល ជាមួយតំណាងកម្មករ កម្មការិនី នៅថ្ងៃទី២០ ខែធ្នូ នេះ ប្រមាណ១៦.១១៨នាក់ មកពីរោងចក្រ ចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការបង្កើតនេះ ក្នុងន័យទប់ទល់ ជាមួយសម្ពាធពីប្រទេសខាងក្រៅ ដែលកំពុងព្រមានមកលើកម្ពុជា ក្រោយរំលាយគណបក្សប្រឆាំង ហើយសម្តេចបានផ្តាំផ្ញើថា ទោះមានសម្ពាធយ៉ាងណាក៏គណបក្សសង្គ្រោះជាតិ មិនអាចរស់ ឡើងវិ ញដែរ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ច្បាស់ថា នៅពេលខាងមុខនេះ រាជរដ្ឋា ភិបាលកម្ពុជា នឹងបង្កើតធនាគារថ្មីមួយទៀត សម្រាប់សហគ្រាសធន់តូច និងមធ្យម ដើម្បីផ្តល់ ឥណទានបង្កើនការផលិ ដោយចាប់ផ្តើមជាមួយទុនប្រមាណ១០០លាន ដុល្លារសហរដ្ឋអាមេរិក និងដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យមួយ បាន ទេ គឺកម្ពុជាត្រូវតែអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ទាំងកសិកម្ម ឧស្សហកម្ម និងវិស័យផ្សេងៗ ទៀត ដើម្បីពង្រីកការងារជូនប្រជាពលរដ្ឋ ក្នុងន័យទប់ទល់ជាមួយសម្ពាធពីខាងក្រៅ ហើយដោយ មិនត្រូវរង់ចាំការដកដង្ហើមពីប្រទេសដទៃដែរ គឺរាជរដ្ឋាភិបាលនឹងខិតខំបង្កើត មុខរបរ និងការងារ ធ្វើកាន់តែច្រើនថែមទៀត សម្រាប់ជួយដល់ពលរដ្ឋរបស់កម្ពុជា ដើម្បីបង្កើនតម្រូវការក្នុងស្រុក និង ការនាំចេញទៅក្រៅប្រទេស។
យោងតាមលិខិតរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ប្រសិនបើ សហភាពអឺរ៉ុប តម្រូវឲ្យកម្ពុជាបង់ពន្ធនាំចូលគិតជាមធ្យម ៦៧៦លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៦ ចំណែកការនាំចូលទៅសហរដ្ឋអាមេរិកវិញ កម្ពុជាត្រូវបង់ពន្ធស្ទើរតែទាំងស្រុង។
ពាក់ព័ន្ធនឹងការរំលាយបក្សប្រឆាំង សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានប្រកាស ជាថ្មីម្តងទៀត នៅថ្ងៃនេះថា បើទោះបីជាមានសម្ពាធពីអន្តរជាតិក្តី ក៏គណបក្សសង្គ្រោះជាតិ មិន អាចរស់ ឡើងវិញដែរ ហើយសម្តេចបានសង្កត់ធ្ងន់ថា ឲ្យកាប់ថ្មចំណាំចាប់ពីពេលនេះតទៅ ព្រោះ គណបក្សនេះ ត្រូវបានរំលាយដោយអំណាចសាលដីកាស្ថាពរពីបទក្បត់ជាតិ របស់ស្ថាប័នតុលាការ កំពូល ចប់រួចរាល់ហើយ៕