បន្ទាយមានជ័យ ៖ ពលករខ្មែរ២ត្រូវបានសកម្លាំងសមត្ថកិច្វថៃចាប់ខ្លួនបន្ទាប់ពីពួនសំងំ ជ្រៀកឈើក្រញូងកាលពីរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្នុងចំការអំពៅមួយ កន្លែង ស្ថិតនៅជាយភូមិ២ ត្រង់ចំណុច ណូនស្ងារ ស្ថិតក្នុងឃុំសៃថង ស្រុកខ្លងហាតខេត្តស្រះកែវ ប្រទេស ថៃ ។
ពលរដ្ឋខ្មែរទាំង២នាក់ដែលសមត្ថកិច្ចថៃឃាត់ខ្លួននោះមានឈ្មោះ ប្រាក់យ៉ូន ហាមថង និងឈ្មោះ រិទ្ធិផុង សំរោងផល រីឯវត្ថុតាងឈើគ្រញូងដែលជ្រៀករួច ប្រមាណជិត២០០ដុំ ត្រូវបាន កំលាំង ជំនាញ និងតម្រួតថៃ ក្រសោបបាននៅក្នុងចំការអំពៅ ក្បែរខ្សែបន្ទាត់ព្រំដែនថៃ ជាប់ព្រំដែន កម្ពុជា ខណៈដែលឈើទាំងនេះត្រៀមបម្រុងនាំឆ្លងដែនចូលមកកម្ពុជា ។
យោងតាមរបាយការណ៍ពីប្រទេសថៃ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយ កំលាំងតម្រួត កំលាំងរដ្ឋបាលព្រៃឈើ និងទាហានឈុតខ្មៅលេខ១៣ បានប្រមូលផ្តុំគ្នា ធ្វើការ ឡោម ព័ទ្ធចំការអំពៅខាងលើនេះ បន្ទាប់ពីទទួលបាននូវព័ត៌មាន ស្តីពីការលបលួចកែច្នៃឈើ គ្រញូង ដើម្បីឆ្លងដែនចេញទៅក្រៅប្រទេស ដែលនៅទីនោះមានមុខសញ្ញាចំនួន៤ នាក់ ដែលកំពុង ធ្វើសកម្មភាពជ្រៀកដុំឈើគ្រញូង នេះ។ ប៉ុន្តែពេលកំលាំងបង្ហាញខ្លួន គឺពួកគេចំនួនពីរនាក់ បានរត់ គេចខ្លួនបាត់ ដោយឡែកពីរនាក់ទៀត ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ។
នៅក្នុងប្រតិបត្តការនោះដែរ កំលាំងបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួនដូចជា រណារយន្ត ចំនួន៣គ្រឿង ឈើគ្រញូងចំនួន១៩០ដុំ សម្ភារៈសម្រាប់ជ្រៀកមួយចំនួន ព្រមទាំងថ្នាំញៀនប្រភេទ យ៉ាម៉ាចំនួន១២គ្រាប់/ ម៉ូតូម៉ាកយ៉ាម៉ាហា ចំនួន ១គ្រឿងផងដែរ ។បច្ចុប្បន្នវត្ថុតាង និងពលករ២ នាក់ ត្រូវបានកំលាំងសមត្ថកិច្ចជំនាញ នាំយកទៅកាន់ខេត្តស្រះកែវ ដើម្បីសាកសួរបន្ត បន្ទាប់ពីពួក គេបានសារភាពថា ឈើទាំងនេះគឺជ្រៀកជាដុំៗ ដើម្បីនាំចេញឆ្លងដែនចូលមកកម្ពុជា៕