ខេត្តកែប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អះអាងថ្ងៃបើកឆាកដំបូងនៃពិធីបុណ្យសមុទ្រ ស្រូបបានភ្ញៀវ ទេសចរចូលរួមប្រមាណជា៥ម៉ឺននាក់។
មានភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជា៥ម៉ឺននាក់ បានមកទស្សនាកំសាន្ត ព្រឹត្តិ ការណ៍ បុណ្យសមុទ្រ ក្នុងថ្ងៃទី១ នៅខេត្តកែប ៥ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសចុះពិនិត្យ ការហាត់សមរបស់ ក្រុមសិល្បៈករ សិល្បៈការិនី ត្រៀមសម្តែងក្នុងពិធីបើកសម្ភោធជាផ្លូវនារាត្រីថ្ងៃទី២៣ខែធ្នូនេះ។ លោកមានប្រសាស ន៍ ថា ពិធីបុណ្យសមុទ្របានដំណើរដោយរលូន ប្រជាពលរដ្ឋមកលេងម្នាក់មានទឹកមុខ សប្បាយ រីករាយ ព្រោះមានទំនុកចិត្តខ្ពស់លើកម្លាំងការពារដែលបានដាក់ពង្រាយនៅតាមកន្លែងកំសាន្ត ។
លោក អះអាងថា នៅថ្ងៃ ទី២ដែលជាថ្ងៃពិធីបើកអាចនិងមានភ្ញៀវជាតិ និងអន្តរជាតិចូលមក លេងកម្សាន្តមានចំនួនច្រើនជាងថ្ងៃទី១ព្រោះមានសិល្បៈសម្តែងជូនទស្សនា ។
ក្នុងឱកាសពិធីបុណ្យសមុទ្រថ្ងៃដំបូងនេះ ប្រជាពលរដ្ឋដែលអញ្ជើមកទស្សនា បានសម្តែងនូវ អារម្មណ៍រំភើប បន្ទាប់ពីពួកគាត់បានឃើញនូវទិដ្ឋភាពដ៏ស្រសស្អាតនៃការរៀបចំ របស់រដ្ឋបាល ខេត្តកែប ដូចជាការតាំងភ្លើងពណ៌លម្អតាមឆ្នេរ តាមដងផ្លូវ និងសួនច្បារ ពិសេសការតាំងពិពរណ៍ ផលិតផលក្នុងស្រុក និងក្រៅស្រុកដ៏សម្បូរបែប។
ដោយឡែកលោក អុល សំបូរ ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានលើកឡើងថា ពិធី បុណ្យសមុទ្រជុំទី២លើកទី៦នេះ ខេត្តកំពង់ស្ពឺបាននាំយកផលិតផលដែលមានសក្តានុពល របស់ ខេត្ត ក្នុងនោះមានដូចជា ផ្លែស្វាយកែវរមៀតនិងថ្នាំដុះធ្មេញ សាប៊ូកក់សក់ និងសាប៊ូដុះខ្លួន ដែល ធ្វើចេញពីផ្លែត្នោត ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៦ និងប្រារព្វពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាច្រម្ពុជា នៅរាត្រី ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧ និងមានផ្ទាំងទស្សនីយភាព សិល្បៈករសិល្បៈការិនី នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងក្រុមសិល្បៈករសិល្បៈការិនី អន្តរជាតិ ផងដែរ ៕
បុណ្យសមុទ្រថ្ងៃដំបូង ស្រូបបានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិប្រមាណ៥ម៉ឺននាក់