ភ្នំពេញ ៖ ថ្លែងទៅកាន់ឯកឧត្តម អូណាក់ យ៉ុង ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាជំនួបសវនាការនៅព្រឹកថ្ងៃទី២១ កុម្ភៈនេះ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ ឬប្រទេសកូរ៉េខាង ត្បូង បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជាលើ គ្រប់វិស័យ តាមរយៈការផ្តល់ជំនួយឥតសំណង និងការផ្តល់កម្ចីឥណទានសម្បទានជាដើម ដើម្បីយកមកអភិវឌ្ឍន៍កម្ពុជា។
ជាមួយគ្នានេះសម្តេចប្រធានសភាកម្ពុជាបានលើកឡើងថា កូរ៉េខាងត្បូងគឺជាទីផ្សារ ការងារដ៏ធំរបស់ពលករកម្ពុជា។ ដូចនេះតាមរយៈឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងថ្មី សម្តេចបានស្នើ អោយឯកឧត្តមជួយពិនិត្យ និងជម្រុញអោយមានអ្នកវិនិយោគ និងអ្នកទេសចរពីកូរ៉េខាងត្បូង មកកាន់កម្ពុជាច្រើនឡើងបន្ថែមទៀត រួមទាំងការពិចារណានូវការបន្ថែមចំនួនកូតាសម្រាប់ ពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េអោយបានច្រើនជាងបច្ចុប្បន្ននេះ។
ជាការឆ្លើយតបទៅនឹងសំណើនេះឯកឧត្តម អូណាក់ យ៉ុង ឯកអគ្គរដ្ឋទូតថ្មីនៃសា ធារណរដ្ឋកូរ៉េប្រចាំកម្ពុជាមានប្រសាសន៍ថា សំណើរបស់សម្តេចប្រធានរដ្ឋសភាគឺស្ថិតនៅក្នុង ចំណុចគោលនយោបាយអាទិ៍ភាពឆ្ពោះមកកាន់អាសុីខាងត្បូង ដែលបានដាក់ចេញដោយរដ្ឋា ភិបាលកូរ៉េនាពេលកន្លងទៅនេះ។ ដូច្នេះហើយតួនាទីរបស់ឯកឧត្តម គឺខិតខំជម្រុញអោយអ្នក វិនិយោគ និងអ្នកទេសចរកូរ៉េខាងត្បូងមកកាន់កម្ពុជាអោយបានច្រើនឡើងបន្ថែមទៀតនា ពេលអនាគត។
ដោយឡែកចំពោះការស្នើសុំអោយមានការបង្កើនចំនួនកូតាសម្រាប់ពលករកម្ពុជាទៅ ធ្វើការនៅកូរ៉េខាងត្បូងដែលបានស្នើឡើងដោយសម្តេចប្រធានសភាកម្ពុជាដែរនោះ ឯកឧត្តម ទូតបានបញ្ជាក់ថា បញ្ហានេះគឺវាស្ថិតនៅលើទីផ្សារឧស្សាហកម្មនៃការផលិតប៉ុណ្ណោះ មាន ន័យថា ប្រសិនបើមានការផលិតច្រើន តម្រូវការនូវកម្លាំងអ្នកធ្វើការក៏កាន់តែច្រើនដែរ ដែល ធ្វើអោយចំនួនកូតានៃពលករប្រទេសនីិមួយៗក៏មានការកើនឡើងទៅតាមនឹងដែរ។ តែទោះ ជាយ៉ាងណាក្តីឯកឧត្តម អូណាក់ យ៉ុង បានបញ្ជាក់ថា តាមពិតទៅចំនួនពលករកម្ពុជាទៅធ្វើ ការនៅប្រទេសកូរ៉េ នៅពុំទាន់គ្រប់តាមចំនួនកូតាដែលរដ្ឋាភិបាលកូរ៉េផ្តល់អោយនៅឡើយ
ទេ៕