ភ្នំពេញ៖ សម្ដេច ជា ស៊ីម ប្រមុខរដ្ឋស្ដីទី បានចេញលិខិតតែងតាំងចុះថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៤ តែងតាំងទីប្រឹក្សាចំនួន ១៤ រូប និងជំនួយការផ្ទាល់៧រូប សម្រាប់លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា។
ទីប្រឹក្សា១៤ រូប និងជំនួយការផ្ទាល់ ៧ រូប របស់អនុប្រធានទី១ រដ្ឋសភា ដែលត្រូវបានប្រមុខរដ្ឋស្តីទីតែងតាំងរួមមាន៖
ក- ទីប្រឹក្សាផ្ទាល់៖
១- លោក ស សូវាន ឋានៈស្មើរដ្ឋមន្ត្រី
២- លោក ថាច់ សេដ្ឋា ឋានៈស្មើរដ្ឋមន្ត្រី
៣- លោក មុត ចន្ថា ឋានៈស្មើរដ្ឋលេខាធិការ ទទួលបន្ទុក ជានាយកខុទ្ទកាល័យ
៤- លោកស្រី ប៉ុក ម៉ារីណា ឋានៈស្មើរដ្ឋលេខាធិការ ទទួលបន្ទុក ជានាយករងខុទ្ទកាល័យ
៥- លោក គ្រី សុង ឋានៈស្មើរដ្ឋលេខាធិការ ទទួលបន្ទុក ជានាយករងខុទ្ទកាល័យ
៦- លោក ជុំ សារិទ្ធ ឋានៈស្មើរដ្ឋលេខាធិការ
៧- លោក ឃឹម ឡាគី ឋានៈស្មើរដ្ឋលេខាធិការ
៨- លោក សាន សាង ឋានៈស្មើរដ្ឋលេខាធិការ
៩- លោក ប្រាក់ សាវ័ន្ត ឋានៈស្មើរដ្ឋលេខាធិការ
១០- លោក ហែម ណារិទ្ធិ ឋានៈស្មើរដ្ឋលេខាធិការ
១១- លោក ជួង ជូងី ឋានៈស្មើរដ្ឋលេខាធិការ
១២- លោក ចាន់ ចេង ឋានៈស្មើរដ្ឋលេខាធិការ
១៣- លោកស្រី ម៉េង សុភារី ឋានៈស្មើរដ្ឋលេខាធិការ
១៤- លោក សួន រីដា ឋានៈស្មើរដ្ឋលេខាធិការ
ខ- ជំនួយការផ្ទាល់៖
១- លោក អៀ ចាន់ណា ឋានៈស្មើអគ្គនាយក
២- លោក ចាន់ សិលា ឋានៈស្មើអគ្គនាយក
៣- លោក ស៊ិន បូរាណ ឋានៈស្មើអគ្គនាយក
៤- លោក សៅ វិបុល ឋានៈស្មើអគ្គនាយក
៥- លោក ឈុន ស៊ីថុន ឋានៈស្មើអគ្គនាយក
៦- លោក គឹម យូឃៀង ឋានៈស្មើអគ្គនាយក
៧- លោក លី រី ឋានៈស្មើអគ្គនាយក
ជាការកត់សម្គាល់ ក្នុងចំណោមទីប្រឹក្សា និងជំនួយការរបស់លោកកឹមសុខា ក្នុងនាមជាអនុប្រធានទី១ រដ្ឋសភា គឺមិនមានលោកបណ្ឌិតច្បាប់ សាយ បូរី ដូចការផ្សព្វផ្សាយកន្លងមកនោះទេ។ មូលហេតុ មិនត្រូវបានបញ្ជាក់ឡើយ។
ទោះបីជាយ៉ាងណា គេរង់ចាំមើល តើការតែងតាំងបុគ្គលទាំងនោះ បំរើប្រយោជន៏សង្គម ឬ ប្រយោជន៏ផ្ចាល់ខ្លួន។
លោក ថាច់ សេដ្ឋា
លោក ចាន់ ចេង
លោក មុត ចន្ថា