ប្រកាស​បដិសេធ​ការផ្សាយ​របស់ «Mekong Post» ​ដែល​ប្រើ​រូប​សញ្ញា​ពស់​ក្បាល​៧ លើ​ Facebook
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2018 ក+ ក-

​ក្រុមប្រឹក្សា​និពន្ធ​សារព័ត៌មាន « មេគង្គ ប៉ុស្តិ៍ – The Mekong post News » សូម​ប្រកាស​បដិសេធ​មិន​ទទួលខុសត្រូវ​រាល់​ការផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្សេងទៀត ដែល​ត្រូវបាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ យកឈ្មោះ « Mekong Post» ​ដែលស្របច្បាប់ ទៅប្រើ​ប្រាស់​លើ​បណ្តាញ facebook ដោយ​ប្តូរ​និមិត្តសញ្ញា​( Logo ) ពី​រូប​ប្រាសាទ​អង្គរ ទៅជា​រូប​ពស់​ក្បាល​៧ និង​រូប​ទន្លេចតុម្មុខ​ពេល​បុណ្យ​បណ្តែតប្រទីប ដោយបាន​បង្ហោះ​នូវ​ព័ត៌មាន​ជាច្រើន ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នកអាន​ដែល​ធ្លាប់​គាំទ្រ​សារព័ត៌មាន «​មេគង្គ ប៉ុស្តិ៍​» មានការ​ភាន់ច្រឡំ​។​

​ក្រុមប្រឹក្សា​និពន្ធ​សារព័ត៌មាន  « មេគង្គ ប៉ុស្តិ៍ – The Mekong post News » សូម​ជម្រាប​ទូលថ្វាយ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោក លោកស្រី គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន ព្រមទាំង​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ដោយ​សង្កេតឃើញថា ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្សេងទៀត មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បង្ហោះ​ផ្សាយ​នូវ​ព័ត៌មាន​មួយចំនួន ដោយ​ប្រើប្រាស់​ឈ្មោះ « Mekong Post » ដែលជា​ឈ្មោះ​ស្របច្បាប់​ត្រូវបាន​ចុះបញ្ជី និង​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​ព័ត៌មាន​នៅក្នុង​ឆ្នាំ​២០១៤​។​

​ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ ក្រុមប្រឹក្សា​និពន្ធ​សារព័ត៌មាន  « មេគង្គ ប៉ុស្តិ៍ – The Mekong post News » សូម​ប្រកាសជូន​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​របស់ «Mekong Post» ដែលមាន Logo រូប​ពស់​ក្បាល​៧ និង​រូប​ទន្លេចតុម្មុខ​ពេល​បុណ្យ​បណ្តែតប្រទីប នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក គឺ​មិនមែនជា​ទស្សនៈ ឬ​ជាការ​ផ្សាយ​របស់​សារព័ត៌មាន​« មេគង្គ ប៉ុស្តិ៍ – The Mekong Post News »​ដែលមាន​និមិត្តសញ្ញា ប្រាសាទ​អង្គរ នោះទេ​។​

​ជាបឋម​នេះ ក្រុមប្រឹក្សា​និពន្ធ​សារព័ត៌មាន និង​គេហទំព័រ « មេគង្គ ប៉ុស្តិ៍ – The Mekong post News » សូម​អំពាវនាវ​ដល់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​កំពុង​យកឈ្មោះ « Mekong Post »​ទៅប្រើ​ប្រាស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការយក​ឈ្មោះ «​មេគង្គ ប៉ុស្តិ៍ ឬ Mekong Post» ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​សារព័ត៌មាន​ជា​បន្តទៀត ព្រោះ​អាច​ចាត់ទុកថា ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​របស់​សារព័ត៌មាន « មេគង្គ ប៉ុស្តិ៍ – The Mekong post News » ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់​ជា​ផ្លូវការ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោក លោកស្រី ស្ថាប័នរដ្ឋ​គ្រប់​ជាន់ថ្នាក់ និង​ក្រុមហ៊ុន​ឯកជន ព្រមទាំង​សាធារណជន​ទាំងអស់ ជាពិសេស ក្រសួងព័ត៌មាន មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

​ភ្នំពេញ​,​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨
​ហត្ថលេខា និង​ត្រា ចាងហ្វាង​ការផ្សាយ​

( សូម​ជូន​ភ្ជាប់​ជាមួយ​នូវ​រូបភាព Mekong Post ផ្លូវការ និង​មិន​ផ្លូវការ ) ៖

                               រូបភាពផ្លូវការ ៖

               

                ខាងក្រោមនេះ ជារូបភាពមិនផ្លូវការតាមហ្វេសប៊ុក ៖