កំពង់ចាម ៖ កុមារា និងបុរសចំណាស់ម្នាក់បានស្លាប់ ដោយលង់ទឹក នៅកន្លែង២ផ្សេងគ្នាក្នុងថ្ងៃតែមួយ ចន្លោះតែជាងមួយម៉ោងប៉ុណ្ណោះ។
ប៉ូលីសបានអោយដឹងថា នៅថ្ងៃទី២៣ ខែឩសភា ឆ្នាំ២០១៨ វេលាម៉ោង ១០នឹង៣០នាទី នៅចំណុចរណ្តៅខាងកើតទំនប់ក្តាក់ ស្ថិតក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីលង់ទឹកស្លាប់មួយ បង្កដោយក្មេងរងគ្រោះឈ្មោះ ធី យ៉ង់ឌីន ភេទប្រុស អាយុ ៧ឆ្នាំ មានឪពុក ឈ្មោៈ ស៊ុន ចាន្ធី អាយុ២៩ឆ្នាំនិងម្តាយ ឈ្មោះ គ្រី ថារិន អាយុ២៧ឆ្នាំនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពពត៍មានពីកន្លែងកើតហេតុ បានអោយដឹងថា កុមារា រងគ្រោះបានតាមជីដូនទៅឃ្វៀលពពែ ហើយចុះលេងទឹកក្នុងរណ្តៅ កើតហេតុ ដោយជីដូនមិនបានដឹង បណ្តាលអោយលង់ស្លាប់នៅទីនោះ។
ប៉ូលីសបានបន្តថា23ខែឩសភាឆ្នាំ2018 ដដែលវេលាម៉ោង9និង 15នាទីមានករណីលង់ទឹកស្លាប់មួយទៀត បង្ករដោយជនរងគ្រោះឈ្មោះ លឹម ងួនជួរ ភេទ ប្រុសអាយុ69ឆ្នាំនៅភូមិក្ងោកឃុំត្រពាំងគរ ស្រុកជើងព្រៃខេត្តកំពង់ចាមបានទៅទប់ទឹកភ្លឺស្រែនៅខាងលិចភូមិក្ងោកហើយរអិល ជើងចូលទឹកប្រឡាយបណ្តាលអោយលុងទឹកស្លាប់ក្នុងប្រឡាទឹក។ សពជនរងគ្រោះទាំង២ខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុភ័ណ