ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​V​នឹង​យាង​ចាក​ចេញពី​មាតុ ភូមិ​ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃទី ១០ ខែកញ្ញា នេះ ដើម្បី​ពិនិត្យ​ព្យាបាល ព្រះរាជសុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេរ​ជាង ៣៤,១៦ ម៉ឺន​តោន តប​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន ។

គួររំលឹកថា ព្រះមហាក្សត្រ​និង សម្តេចម៉ែ​តែង​យាង​ពិនិត្យ និង​ព្យាបាល​ព្រះ រាជ​សុខ​ភាពជា​ទៀង ទាត់​រយៈពេល​៦​ខែម្តង តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ហើយ កាលពី​ខែមេសា ឆ្នាំ​២០១៨ បន្ទាប់ពី​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ព្រះអង្គ​ទាំង​ទ្វេរ​បាន​យាង​ត្រឡប់​មកដល់​មាតុភូមិ​វិញ​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ ២០១៨ មុន​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​

​គួរ​ជម្រាប​ថា ក្នុងពេល​អវត្តមានរ​បស់​ព្រះអង្គ​សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា​ទទួល​ធ្វើ​កិច្ច​ការជំនួស​ព្រះអង្គ​ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី ៕