​ប្រមុខ​ដឹកនាំ​កំពូល​កម្ពុជា​អញ្ជើញ​ដល់ទី​ក្រុង​ណាន​ប្រទេស​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2014 ក+ ក-

ភ្នំពេញ​៖ ប្រមុខ​ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ Wuxu នៃ​ទីក្រុង​ណាន​នី​ង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រកបដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​១០​ម៉ោង​នៅ​កម្ពុជា​។
​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​នាឱកាស​នេះ​គឺ​ដើម្បី​ចូលរួម​ការបើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១១​ដែល​នឹង​ប្រារព្ធ ពិធី​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០១៤​។​នេះ​បើ តាម​សេចក្តី​រាយ​ការ​ណ៏ ពី​សំណាក់​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ន​នា​ថ្ងៃនេះ​។​
​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា និង​គណៈប្រតិភូ​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល រាក់ទាក់​ពី​លោក​Chen Wu អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី លោកស្រី ប៊ូ ជាំ​ង​គូ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា លោកស្រី ខែ​ក កែ​មាលី ស៊ី​សូ​ដា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​លោក អ៊ឹម សុ​ភី អគ្គ​កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នី​ង និង​លោកស្រី ព្រមទាំង​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី និង ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ទៀត​៕

Untitled-1

                     ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា និង​គណៈប្រតិភូ​ត្រូវបាន​                              ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល រាក់ទាក់