ប្រមុខ​កងទ័ព​វៀតណាម អញ្ជើញ​មកដល់​កម្ពុជាដើម្បី​ចូលរួម​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​រសៀល​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ ប្រទេស​នៃ​សាធារណរ​រដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ដឹកនាំ​គណ​:​ប្រតិភូ​យោធា​ជាន់ខ្ពស់ មកដល់​រាជធានី​ភ្នំពេញ​ហើយ ដោយមាន​ការទទួល​ស្វាគមន៍​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៊ុន លើ​ត រដ្ឋ លេខាធិការ​ក្រសួងការពារជាតិ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។

​គណ​:​ប្រតិភូ​យោធា​ជាន់ខ្ពស់​នៃ​សាធារណរ​រដ្ឋ​សង្គមនិយម​វៀតណាម​និង​អញ្ជើញ ចូលរួម​ជា​កិ​តិ្ត យស ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​ឈ្នះ ដែល​ប្រព្រឹត្តទៅ​នៅ ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​សូម​រំលឹកថា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ មេបញ្ជាការ​កងទ័ព​កំពូលៗ​ចំនួន ៤​ប្រទេស នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា និង​ចូលរួម​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ នា​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​៕