ភ្នំពេញ ៖ នៅក្នុងពិព័រណ៍សៀវភៅ អបអរទិវាជាតិ អំណានឆ្នាំ២០១៩ នេះ មានស្តង់រហូតដល់ ទៅ ជាង ៦០ស្តង់ បើធៀបនឹងឆ្នាំកន្លងទៅ មានការកើនឡើងទ្វេដង ហើយសង្ឃឹមថា ក្នុងរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃ សៅរិ៍ អាទិត្យ និងថ្ងៃចន្ទ នឹងមានអ្នកចូលរួមទស្សនា រហូតដល់ទៅ ៤ ឬ ៥ម៉ឺននាក់ ខណៈឆ្នាំកន្លងទៅ មានអ្នកចូលរួមតែ១ពាន់ទៅ២ពាន់នាក់តែប៉ុណ្ណោះ។
អ្នករៀបចំកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាបានអះអាងថា ឆ្នាំនេះ ក្រុមការងាររៀបចំសៀវភៅ សហការ ជាមួយក្រសួងអព់រំ មានការរៀបចំមានតាំងពីព័រណ៍សៀវភៅរយៈពេលវែង ហើយមាន ការ រៀបចំបានល្អប្រសើរ ក្នុងពិព័រណ៍លើកទី៤នេះ ដូចគ្នានឹងពិព័រណ៍ នៅបណ្ណាល័យជាតិដែរ ។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា និងជាប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា បានមានប្រសាសន៍នៅក្នុងពិព័រណ៍សៀវភៅនៅព្រឹកថ្ងៃសៅរិ៍ ទី៩ ខែមីនា នេះ ថា ស្ថានភាពអំណាច ទូទៅមានការវិវត្តទៅមុខល្អប្រសើរ យុវជនកាន់តែច្រើនមានការចាប់អារម្មណ៍ ទៅលើសៀវភៅ ដោយសារមានការជំរុញពីក្រសួងអប់រំ តាមរយៈការតាំងពិព័រណ៍សៀវភៅ រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើធៀននិងឆ្នាំ២០១៧ មានអ្នកអានសៀវភៅប្រមាណ តែជាង ៥ ម៉ឺននាក់ ហើយនៅឆ្នាំ២០១៨ បានកើនរហូតដល់ទៅ១៣ម៉ឺននាក់ នឹងរំពឹងថា ក្នុងពិព័រណ៌សៀវភៅ រយៈពេល ៣ថ្ងៃនេះ មានអ្នកចូលរួមប្រមាណជាង ៥ម៉ឺននាក់។
លោកបន្តថា ការចាប់អារម្មណ៍ទៅលើសៀវភៅកាន់តែច្រើននេះ ក៏ដោយសារក្រសួងអប់រំ ផ្តល់ការ វាយតម្លៃខ្ពស់ ទៅលើគុណភាពសិក្សា ការរឹតបណ្តឹងការប្រឡង ដែលធ្វើឱ្យសិស្សខិតខំរៀនសូត្រ។ សៀវភៅជាមធ្យោបាយតែមួយគត់ ធ្វើឱ្យសិស្សរៀនចេះ នឹងមានចំណេះដឹងរឹងមាំ គេអាចទទួល ចំណេះ ពីការស្រាវជ្រាវ តាមអ៊ីធើណេតបានមែន តែមិនល្អដូចការអានសៀវភៅនេះទេ។
ដោយឡែក ទាក់ទិននឹងគុណភាពសៀវភៅវិញ ក៏មានការវិវត្តទៅរកភាពវិជ្ជមាន ប៉ុន្តែវានៅមាន បញ្ហាប្រឈមមួយចំនួន ទៅលើគុណភាពផ្នែករៀបចំ ពោលគឺមានសៀវភៅមួយចំនួនរៀបចំបានល្អ តែក្របខាងក្រៅ តែខាងក្នុងនៅមិនទាន់ល្អនៅឡើយ។មួយទៀតទាក់ទងនឹងសិទ្ធអ្នកនិពន្ធដែលត្រូវ ប្រឈមខ្លាំងនៅពេលអនាគត ព្រោះមានសៀវភៅមួយចំនួន បកប្រែពីភាសាបរទេស ដោយមិន មានសុំសិទ្ធិ ដែលអាចប្រឈមនឹងគេប្តឹងនៅពេលខាងមុខ។
ដោយមើលឃើញបែបនេះ ទើបបានជាបង្កើតឱ្យមានសមាគមអ្នកបោះពុម្ពផ្សាយ ដើម្បីបង្រួម អ្នក បោះពុម្ពផ្សាយទាំងអស់មកជុំគ្នា ហើយឈានទៅរកវិជ្ជាជីវៈមួយ ដោយបង្កើនគុណភាពសៀវភៅ បង្កើនការគោរពសិទ្ធិអ្នកនិពន្ធ ឬ ធម្មនុញ្ញរបស់អាស៊ាន និង វិជ្ជាជីវៈរបស់ពិភពលោក ដែលពាក់ ព័ននឹងសិទ្ធិសៀវភៅ និងបង្កើនសមត្ថភាពក្នុងការ ឌីហ្សាញ ឱ្យបានកាន់តែល្អ។ នៅក្នុងពិព័រណ៍ លើកនេះ មានលំហូរសៀវភៅ អន្តរជាតិប្រមាណ១០% មានសៀវភៅបកប្រែពី ភាសារបរទេស ប្រមាណជាង៣០% នៃសៀវភៅ ដែលមានសព្វថ្ងៃនេះ។
លោក បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមាន ប្រសាសន៍ឱ្យដឹងថា ការរៀបចំឱ្យមានអំណាននេះឡើង ដើម្បីលើកកម្ពស់ការអាន ការសរសេរ សៀវភៅ ជាភាសារខ្មែរ និងការអានសៀវភៅផ្សេងៗទៀត ពិសេសលើកកម្ពស់ភាសារខ្មែរ ក្នុងការ ធានាថា យុវជន ជំនាន់ក្រោយៗ ស្គាល់ច្បាស់ពិអត្ថសញ្ញាណរបស់ខ្លួនឯង ភាសារ វប្បធម៌ ។
ហើយការអានជាមូលដ្ឋានគ្រឹះក្នុងការចាប់យកចំណេះវិជ្ជាផ្សេងៗ ក៏ដូចជាភាសារខ្មែរ។ ពិព័រណ៍ សៀវភៅឆ្នាំនេះ នឹងមានការអញ្ជើញចូលរួមពី លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានការផ្តល់ពានរង្វាន់ការតែងនិពន្ធ ការអាន និង ការសូត្រកំណាព្យជាដើម៕