ថៃបញ្ជូនសពពលការិនីខ្មែរម្នាក់មកកាន់កម្ពុជា
បន្ទាយមានជ័យ៖សាកសពពលករខ្មែរម្នាក់ត្រូវបានអាជ្ញាធរថៃបានបញ្ជូនមកឲ្យភាគីកម្ពុជាវិញ ក្រោយពីស្លាប់ដោយសារជំងឺម ហារីកថ្លើមនៅក្នុងទឹកដីថៃកាលពីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។
សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ អាជ្ញាធរកម្ពុជាបានទទួលសាកសពពលការិនីខ្មែរម្នាក់មានឈ្មោះ ថង អាវ ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិដំរី ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ស្ត្រីដែលបានស្លាប់នោះបានទៅធ្វើជាកម្មករសំណង់នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ អស់រយៈពេលជាងមួយឆ្នាំមកហើយ។
បច្ចុប្បន្ន សពស្ត្រីនោះត្រូវបានអាជ្ញាធរបញ្ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតរួចហើយ៕ តារា