​បុរស​ចំណាស់​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ពេល​ឆក់​ត្រី​ក្នុង​ស្រះ​ក្បែរ​ផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2014 ក+ ក-

បន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៤​នេះ បុរស​ម្នាក់​បាន​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង ខណៈ​ត​ខ្សែភ្លើង​ឆក់​ត្រី​ខុស​បច្ចេក ទេស​នៅក្នុង​ស្រះ​ទឹក​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយ មានជ័យ​។
​អ្នកភូមិ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ឈ្មោះ គង់ ដឿ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ ត​ខ្សែភ្លើង​ចុះទៅ​ឆក់​ត្រី​ក្នុង​ស្រះ ខណៈដែល​ជនរងគ្រោះ​កាន់​ដង​ឆក់​ចុះ​ដល់​ក្នុង​ទឹក ស្រាប់តែ​ត្រូវ​ភ្លើង​ឆក់​ប្រកាច់​ក្នុង​ទឹកតែ​ម្តង​។

Untitled-1ប្រភព​បន្តថា ពេលនោះ​បងប្អូន ២​ទៅ​៣​នាក់​បានរ​ត់ទៅ​បិទ​ភ្លើង និង​នាំគ្នា​ចុះទៅ​ស្រង់​ជនរងគ្រោះ​ចេញពី​ទឹក​រួច​យកទៅ​កប់​ក្នុង​ដី​តាម​ជំនឿ​តៗ​គ្នា​ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​មិនអាច​ជួយ​សង្គ្រោះបាន​នោះឡើយ​ព្រោះ​ជនរងគ្រោះ​បាន​ស្លាប់​តាំងពី​នៅក្នុង​ទឹកស្រះ​មកម្ល៉េះ​៕ រដ្ឋា