ភ្នំពេញ៖សាលារាជធានីភ្នំពេញនឹងសាកល្បងបើកឲ្យធ្វើចរាចរណ៍លើស្ពានជ្រោយចង្វាថ្មី ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌដោយចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៤។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា សាលារាជធានីសហការជាមួយមន្ទីរសាធារណការ នឹងបើកឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នលើស្ពាន ជ្រោយចង្វាថ្មី ឬស្ពានមិត្តភាពកម្ពុជាចិន ក្នុងរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ហើយនឹងបិទវិញក្រោយបុណ្យភ្ជុំបិណ្ឌ។ ការបើកឲ្យដំណើរការលើស្ពាននេះ គឺចាប់ពីម៉ោង ៥កន្លះព្រឹក រហូតដល់ម៉ោង ៦ល្ងាច។
លោក ឡុង ឌីម៉ង់ បញ្ជាក់ទៀតថា ការបើកអោយធ្វើចរាចរណ៍សាកល្បងនេះ គឺដោយសារតែការកកស្ទះខ្លាំងពេកនៅស្ពានជ្រោយចង្វា។
ក្នុងពេលបើកបណ្ដោះអាសន្ននេះ គឺហាមឃាត់គ្រប់យានយន្តធន់ធ្ងន់ និងអ្នកដំណើរថ្មើរជើងឆ្លងកាត់ ដោយសារការសាងសង់រចនាសម្ព័ន្ធស្ពាននោះ នៅមិនទាន់ចប់សព្វគ្រប់នៅឡើយ៕រដ្ឋា
គម្រោងសាងសង់ស្ពានជ្រោយចង្វារទី២