ឧ​ត្ត​មនា​វី​ថៃ​បង្ហាញ​ក្តី​អាម៉ាស​ខណៈ​កម្ពុជា​ចាប់ទាហាន​របស់ខ្លួន​រត់​ពន្ធ​លុយ​ក្លែងក្លាយ​៧​លាន​ដុល្លារ​មក​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2014 ក+ ក-

​ភ្នំពេញ​៖​លោក​កាន ឌី​អ៊ូ​បុ​ន ឧ​ត្ត​មនា​វី​ថៃ​បាន បង្ហាញ​ពី​ក្តី​អាម៉ាស់​ខណៈ​នាយ​ទាហាន ជើងទឹក​២​រូប​ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន បាន​កាលពី​ថ្ងៃ​សុក្រ ជាមួយ​ជន​ស៊ីវិល​ថៃ​ម្នាក់​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ស្រុក​ភ្នំព្រឹក​ក្នុង​ខេត្តបាត់ដំបង​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ព្រំដែន​ថៃរួម​នឹង​លុយ​ដុល្លារ​ក្លែ​ក្លាយ​ជាង៧​លាន​ដុល្លារ​អាមេរិក​។​

​កាសែត​បាងកក​ប៉ុ​ស្ត៍​បាន​ដកស្រង់​សំដី​លោក​ឧ​ត្ត​មនា​វី កាន ឌី​-​អ៊ូ​បុ​ន ប្រធាន​នាយកដ្ឋាន​លេខា​ដ្ឋា​ន​នៃ​កងទ័ពជើងទឹក​ថៃ​ដែល​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា “​វា​គួរអោយ​អាម៉ាស​ដែល​កងទ័ពជើងទឹក​មាន​បុគ្គលិក​ដែល​រំលោភច្បាប់​”​។ “​កងទ័ពជើងទឹក​បាន​បញ្ឈរជើង​ពួកគេ​ពី​ការងារ និង​ពួកគេ​នឹងត្រូវ​បណ្តេញចេញ​ប្រសិនបើ​តុលាការ​រកឃើញថា​ពួកគេ​មាន​កំហុស​”​។​

​លោក​ឧ​ត្ត​ម​សេនា​វី​រូបនេះ​បាន​និយាយថា កងទ័ពជើងទឹក​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ការពារ Chanthaburi-Trat​សហការ​ជាមួយ​កម្ពុជា​ដើម្បី​នាំ​ជនសង្ស័យ​មក​ដាក់ទោស​នៅ​ថៃ តែ​ប្រភព​កងទ័ពជើងទឹក​បាន​និយាយថា ប្រការនេះ​វា​មិនអាច​ទៅរួច​ទេ ដោយសារ​ពួកគេ​នៅ​មិនទាន់​ត្រូវបាន​កាត់ទោស​ក្នុង​តុលាការ​កម្ពុជា​។​

​មន្ត្រីប៉ូលិស​ភ្នំព្រឹក​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​ប្រុង​ចាយលុយ​ដុល្លារ​ទាំងនេះ​នៅ​តំបន់​ជនបទ​កម្ពុជា កន្លែង​ដែល​ការ​ស្គាល់​ប្រាក់​ដុល្លារ​សុទ្ធ ឬ​មិន​សុទ្ធ​ដោយ​ពិបាក​។​

​លោក​បាន​និយាយថា​”​យើង​បាន​ស៊ើបអង្កេត​ពួកគេ​អស់​ជាង​១​ខែ និង​យើង​បាន​ប្រើ​អ្នកយកការណ៍​របស់​យើង​ដើម្បី​ធ្វើការ​ណាត់ជួប​ពួកគេ ដើម្បី​ដូរ​លុយ ធ្វើ​ដូច្នេះ​ដើម្បី​ចាប់​ពួកគេ​។​ពួកគេ​មិនមាន​កាន់​លិខិតឆ្លងដែន​ទេ​។ បុរស​ទាំងបី​បាន​សារភាពថា​មាន​ផែនការ​ចាយលុយ​ទាំងនេះ​នៅ​កម្ពុជា​”​។​

​របាយការណ៍​ប៉ូលីស​បង្ហាញថា នាយទាហាន​ថៃ​ទាំងពីរ​រួមមាន​អនុសេនីយ៍ឯក​Chamras Pongsart​អាយុ​៥២ និង​អនុ​សេនីយ៍​Pramote Raisiri អាយុ​៤៨​ឆ្នាំ ចំណែក​ម្នាក់ទៀត​ជា​ជន​ស៊ីវិល​បាន​ក្លែង​ធ្វើជា​អនុ​សេនីយ៍​Kittithamet Meethekulsawat អាយុ​៤៧​ឆ្នាំ ដែល​តាម​ពិតជា​អ្នកស្រុក​នៅ​សង្កាត់​Klong Toey​នៃ​ក្រុង​បាងកក​៕ ដោយៈរ​ដ្ឋា​

Untitled-1Untitled-1