ភ្នំពេញ៖ មេបក្សប្រឆាំងលោកសម រង្ស៊ី បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា ប្រាក់កម្ចី ឥណទានខ្នាតតូចដែលប្រជាកសិករកំពុងធ្វើគឺមិនបានធ្វើឲ្យពួកគាត់មានផលចំណេញនោះទេតែធ្វើឲ្យពួកគាត់កាន់តែក្រទៅៗ។
លោក សមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានរិះគន់ដល់ប្រព័ន្ឋនយោបាយ កសិកម្មរបស់រដ្ឋាភិបាល ដោយ និយាយថាវាមិនអាចជួយដល់កសិករបានទេ បើទោះបីជាពួកគេបានប្រើប្រាស់កម្ចីដើម្បីធ្វើកសិផលក្តី។
ថ្មីៗនេះ លោកសម រង្ស៊ី បានសរសេររិះគន់នៅក្នុងអត្ថបទមួយក្រោមចំណងជើងថា«តើឥណទានខ្នាតតូចនៅកម្ពុជាធ្វើអោយអ្នកខ្ចីកាន់តែមានបាន ឬក៏ធ្វើឲ្យពួកគេកាន់តែក្រទៅៗ? » ។លោកនិយាយថា « ជាទូទៅប្រាក់កម្ចីឥណទានទោះនៅក្នុងទម្រង់ណាក្តី គឺដើម្បីអោយអ្នកខ្ ចីអាចមានផលចំណេញ។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ប្រជាកសិករមិនបានប្រើប្រាស់លុយកម្ចីដើម្បី ចាប់ផ្តើម ជំនួញអោយបានត្រឹមត្រូវទេ ពួកគេគ្រាន់តែប្រើប្រាស់ដើម្បីទូរទាត់ការខាតបង់កសិកម្មតែប៉ុណ្ណោះ »។
លោកសរសេរបន្តថា «បញ្ហានោះគឺប្រព័ន្ឋកសិកម្មរបស់រដ្ឋាភិបាលគាបសង្កត់ទៅលើកសិករតូចតាច។ លោកបាននិយាយថាប្រជាកសិករត្រូវបានគេគាបដោយសារតែការចំណាយខ្ពស់ទៅលើ ជី ថ្នាំកម្ចាត់សត្វល្អិត និង ប្រេងសាំងជាដើម។ចំណែកផលិតផលកសិកម្មដែលបានមកត្រូវយកទៅលក់នៅក្នុងតម្លៃថោកហួសហេតុ »៕