កំពត៖សេចក្តីរាយការមួយបានឣោយដឹងថាមាន រថយន្តដឹកខ្យូងថ្ម១គ្រឿង បើកបានមកពីស្រុកស្ទឹងហាវខេត្តព្រះសីហនុឆ្លងកាត់ទឹកដីខេត្តកំពតឆ្ពោះទៅភ្នំពេញហើយរថយន្តមួយគ្រឿងនេះបើកនៅគៀនផ្លូវពេកក៍ស្រុតថ្នល់ បណ្តាលឲ្យក្រឡាប់ផ្អៀងចាក់ថ្មធ្យូងចេញឣស់ពាក់កណ្តាល នៅម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញ រថយន្តម៉ាកហ៊ីណូ ០១គ្រឿង មានកាប៊ីនពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2117 ដឹកធ្យូងថ្មពេញលើរថយន្ត បើកបរពីត្បូងទៅជើង លុះមកដល់កន្លែងកើត ហេតុ រថយន្តនេះបានបើកចូលមកគៀនផ្លូវថ្នល់ ហើយក៏បណ្តាលឲ្យស្រុតថ្នល់ ក្រឡាប់ចាក់ខ្យូងថ្ម កំប៉ប់មកដីបែបនេះតែម្តងទៅ ប៉ុន្តែមិនបណ្តាលឲ្យអ្នកបើកបររថយន្តបង្កនេះ ឬអ្នកដ៏ទៃទៀតទទួលរងគ្រោះថ្នាក់អ្វីឡើយ៕ឣ៊ួង វឹង