ព្រះមហាក្សត្រ និងសម្តេចម៉ែទ្រង់យាងនិវត្តន៍នៅថ្ងៃទី២៧ខែកញ្ញា
ភ្នំពេញ៖ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នឹងយាងនិវត្តន៍មាតុប្រទេសវិញនៅម៉ោង៣ និង៤៥នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤នេះ។
ដំណើរយាងនិវត្តន៍នេះ គឺបន្ទាប់ពីព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ដែលព្រះករុណានិងសម្តេចម៉ែ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិនរៀងរាល់៦ខែម្តង៕