កិច្ចប្រជុំ​រវាង​ក្រសួង​ការងារ ថៅកែ និង​សហជីព​ស្តីពីប្រាក់ខែ​កម្មករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2014 ក+ ក-

ភ្នំពេញ​៖ កិច្ច​ចរ​ចា​ត្រីភាគី​រវាង​ភាគី​ថៅកែ (GMAC) និង​ភាគី​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ និង​មេដឹកនាំ​សហជីព​ធំៗ​ទាំង ៧​នៅ​កម្ពុជា នា​រសៀល​ម៉ោង ៣​ថ្ងៃ​សុក្រ​ទី​២៦ ខែកញ្ញា​នេះ ស្តីពី​ដំណោះស្រាយ​ការស្នើសុំ​ដំឡើង​ប្រាក់បៀវត្ស នៅ​ទីស្តីការក្រសួង​ការងារ​។
​ក្នុងឱកាស​ការប្រជុំ​កំពុងដំណើរការ គេ​ឃើញ​តំណាង​សហជីព​ទាំងនោះ រួម​និង​សហសេវិក​របស់ខ្លួន ប្រមាណ​ជា ៤០​នាក់ ក៏បាន​ជួបជុំគ្នា​នៅតាម​របង​មុខក្រសួង​ការងារ​បំណង​យក​ញ្ញត្តិ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ផងដែរ​។​
ប្រធាន​សហជីព C.CAWDU លោក អាត់ ធន់ បាន​បញ្ជាក់ថា មិនមាន​កម្មករ​លើក​គ្នា ដើម្បី​ឃ្លាំមើល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការងារ​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​នោះទេ ប៉ុន្តែ​អាចមាន​សមាជិក ឬ​មន្ត្រី​សហជីព ២០-៣០​នាក់​ប៉ុណ្ណោះ ដែល​ទៅ​ឃ្លាំមើល​កិច្ចប្រជុំ​នេះ​។​
​ទោះជា​យ៉ាងនេះ​ក្តី គេ​មិនទាន់​បានទទួល​នូវ​របាយការណ៍​ពិស្តា​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​នៅឡើយ​ទេ​៕ សមិទ្ធ

Untitled-1Untitled-1