ជំនន់ទឹកភ្លៀងកំពុងវាយប្រហារស្រុកចិត្របុរី ខេត្តក្រចេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2024 ក+ ក-

ក្រោយពីមានភ្លៀងធ្លាក់ស្ទើរពេញមួយយប់នៅទូទាំងខេត្តក្រចេះ ក្នុងនោះមានស្រុកមួយចំនួនត្រូវបានវាយប្រហារ ដោយជំនន់ទឹកភ្លៀងជន់លិច បង្កឱ្យមានវត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ ត្រូវជន់លិចនិងពិបាកធ្វើដំណើរ។

ក្នុងចំណោមស្រុក៥និងក្រុង១ នៅក្នុងខេត្តក្រចេះ គឺមានស្រុកចិត្របុរី ត្រូវបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀងខ្លាំងជាងគេ ហើយគិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។ជំនន់ទឹកភ្លៀងបានបង្កឲ្យជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ស្ថិតនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះមួយចំនួនធំ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZEuBQjCRnmw