មេ​ឈ្មួញ​ឈើ លឹម ប៊ុណ្ណា ហៅ​ខ្នា នៅ តែបន្ត​ដឹកឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2014 ក+ ក-

​ខេត្តកំពង់ចាម​: លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ត្រូវគេ​ដឹងថា​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំ​មួយ ​រួម​និងមេការ​ជើង​ខ្លាំង​នាក់គឺ​ឈ្មោះ សាន ច​យ និងឈ្មោះឈឹម ធា​រី មាន​ជំនាញ​ខាង​ដើរ​សូកប៉ាន់​ស្ថាប័ន​ពាក់​ព​ន្ធ័ ដើម្បី​ឲ្យ​ការរកស៊ី​របស់លោក​លឹម ប៊ុណ្ណា ប្រព្រឹត្តទៅបាន​ដោយ​រលូន ព្រោះ​បើសិនជា​មិន​ឲ្យ​លុយ​មុន​ទេ​ច្បាស់​ជា​ទៅ​មិន​រួច​ឡើយ ។

​សេ​ក្តី​រាយការណ៍​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​មកហើយ​ដែល​ក្រៅពី​ឈ្មោះ​សាន ច​យ គឺ​មេ​ឈ្មួញ​ឧកញ៉ា​លឹម ប៊ុណ្ណា ហៅ​ខ្នា បាន​ឲ្យ​ប្អូនប្រុស​បង្កើត​ម្នាក់​ឈ្មោះ ឈឹម ធា​រី ម្នាក់ទៀត​ជា​អ្នករត់​ការបើកផ្លូវ​ឲ្យ​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​នៅក្នុង​ស្រុក​មេមត់​។ ប្រភព​បន្តថា ពួកគេ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​យោធា​ដ៏​មានអំណាច​កំពូល​ម្នាក់​ដែល​ពុំមាន​នរណា​ហ៊ាន​ប៉ះ​ឡើយ​ទើប​មេ​ឈ្មួញ​រូបនេះ​ហ៊ាន​ជាន់ឈ្លី​បទបញ្ជា​លេខ​០០២​របស់​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​គឃ្លើន​បែបនេះ ។​

អ្នករកស៊ី​ឈើ​រូបនេះ​បាន​ល្បីឈ្មោះ​ពេញ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ព្រោះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​នៅតែ​បន្ត​កើត​ទ្បើង​យ៉ាង​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ​។ ចំណែក​ឈ្មោះ ឈឹម ធា​រី បាន​ធ្វើជា​អ្នករត់​ការបើកផ្លូវ​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ព្រោះ​សមត្ថកិច្ច​ជំនាញ​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងុបងុល​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា មេការ​ម្នាក់ទៀត​ឈ្មោះ សាន ច​យ ក៏​ជាម​នុស្ស​ពូកែ​រត់ ផ្លួ​វ​យ៉ាង​ស្ទាត់ជំនាញ​ឲ្យ​លោក​លឹម ប៊ុណ្ណា ដែរ ។​
​ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកឈើ​សព្វថ្ងៃនេះ​សុទ្ធតែ​បង់លុយ​ឲ្យ​មន្ត្រី​ពុករលួយ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពី​គ្រប់​ស្ថាប័ន​មួយចំនួនទៀត​មិន​ហ៊ាន​មើលរំលង​ឡើយ ។

ដោយសារ​ការមិន​អើពើ​បង្ក្រាប​ចំពោះ​បទល្មើស​ព្រៃឈើ​បែបនេះហើយ ទើប​គេ​សង្ស័យថា​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម​ក៏ដូចជា​លោក​ប្រាជ្ញ ច័ន្ទ ដែលជា​អភិបាលខេត្ត​ត្បូងឃ្មុំ​ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំងពីរ​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈើ លឹម ប៊ុណ្ណា ហៅ​ខ្នា ។​

មិនអាច​ទាក់ទង​សុំ​ការពន្យល់​ចំពោះ​ការរិះគន់​ដូចខាងលើ​ពី​មន្ត្រី​ពាក់ព័ន្ធ​បានទេ​កាលពី​រសៀល​ថ្ងៃទី​១៩​កញ្ញា​នេះ​។​មេគង្គ​ប៉ុស្តិ៍ រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន និង​រៀបចំ​ផ្សាយ​ជូន​ដោយ​ក្តី​រីករាយ​៕

Untitled-1