លោក ប៉ែន ស៊ីម៉ន អគ្គនាយក​គយ និង​រដ្ឋាករ​​ចូលនិវត្តន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2014 ក+ ក-

​ភ្នំពេញ​:លោកប៉ែន ស៊ីម៉ន ប្រតិភូ​រាជរដ្ឋាភិ បាល​ទទួលបន្ទុក​អគ្គនាយក​គយ និង​រដ្ឋាករ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ឲ្យ​ចូល និវត្តន៍​នាពេល​ថ្មីៗ​នេះ ចំណែក​មន្ត្រី​នៃ​អគ្គ នាយកដ្ឋាន​គយ​និង​រដ្ឋាករ​មួយចំនួន​ក៏​នឹងត្រូវ​ផ្លាស់ប្តូរ​តួនាទី និង​ភារកិច្ច​ផងដែរ​។​

​មន្ត្រី​រដ្ឋាភិបាល​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ លោក​ប៉ែន ស៊ីម៉ន ត្រូវ​ចូលនិវត្តន៍​នៅក្នុង​ខែកញ្ញា ឬ​នៅក្នុង​ដើមខែ​តុលា ឆ្នាំ​២០១៤ ខាងមុខនេះ​។​

​ប្រភព​បន្តថា អ្នក​ដែល​ត្រូវ​ឡើង​ជំនួស​តំណែង​លោក​ប៉ែន ស៊ីម៉ន គឺ​លោក គន់ ញឹម អគ្គនាយករង​គយ និង​រដ្ឋាករ​។​

​ប្រភព​ដដែល​បន្តទៀត​ថា ក្នុង​មុខងារសាធារណៈ​គាត់​ដល់​អាយុ​ត្រូវ​ចូល និវត្តន៍​ហើយ ក៏ប៉ុន្តែ​បើសិនជា​នៅក្នុង​មុខនាទី​នយោបាយ​ដែល​នាយក រដ្ឋមន្ត្រី​លោក​ពេញចិត្ត គាត់​អាច​បន្តការងារ​…​បើសិន​ជាមាន​អីចឹង​មែន អាហ្នឹង​គឺ​ឯកឧត្តម ប៉ែន ស៊ីម៉ន លោក​ត្រូវ​បញ្ចប់​នៅមុខ​ងារ​នេះហើយ​។​

​លោក​ប៉ែន ស៊ីម៉ន មិនអាច​សុំ​ការពន្យល់​ទាក់ទង​ការដាក់​ឲ្យ​ចូលនិវត្តន៍​បានទេ​កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ៕

Untitled-1