ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូលមក​លេង​កំ​សាន​នៅក្នុង​ខេ​ត្តមណ្ឌលគិរី​មានការ​កើនឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2014 ក+ ក-

​មណ្ឌលគិរី​៖ ជា​រៀងរាល់ឆ្នាំ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូលមក​លេង​កំ​សាន​នៅក្នុង​ខេ​មណ្ឌលគិរី​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅ​និង​បណ្តា​ឆ្នាំមុនៗ​។ ភ្ញៀវទេសច​ណ៍​ភាគច្រើន​បាននាំគ្នា​សរសើ​មិន​ដាច់​ពី​មាត់​ឡើយ​ទាក់​ទៅ​និង​លក្ខណៈ ធាតុអាកាស ទេសភាព តំបន់​រមណីយ៍ដ្ឋាន​ធម្មជាតិ និង​ជំរុំ​ព្រៃឈើ តំបន់​វប្ប​ធ​ម៏​ប្រពៃណី​ទំនៀម​ទំលាប់​នៃ​ការរស់នៅ​របស់​បងប្អូន​ជនជាតិដើម​ភាគ​តិ​(​ព្នង​)​ផងដែរ​។

ជាក់ស្ដែង​អ្វីដែល​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ចាប់​អារម្ភ ពោលគឺ ធាតុអាកាស​នៅក្នុង ខេត្តមណ្ឌលគិរី មាន​ភាព​ត្រជាក់​ល្ហឹម ខុសពី​បណ្ដាល​ខេត្ត​ផ្សេងៗ ព្រោះ​ជា​តំបន់​មាន​លាយឡំ​ខ្យល់ជំនោ​ត្រជាក់ អាច​និយាយបានថា​៖ នៅទីនេះ​ហាក់បីដូចជា​ពុំមាន​រដូវក្តៅ​ទៀតផង អ្នក​ទេសចរណ៍​ចាប់​អារម្ភ​ពី​ការ​គយគន់​រាល់​ទេសភាព​ដ៏​ស្រស់ត្រកាល​ពី​ធម្មជាតិ​ជំរុំ​ព្រៃឈើ​ធំ​ល្វឹងល្វើយ​លាតសន្ធឹង ដាច់​កន្ទុយភ្នែក​លាយឡំ​ទៅដោយ​ជួរ​ភ្នំ​រាប់រយ​ពាន់​បង្កើតបានជា​ពណ៍​ខៀវ​​ស្រ​ង៉ា​ត់​ប្រៀបបាន​ទៅ​និង​ទេសភាព​នៃ​មហាសមុទ្រ​រាម​អញ្ចឹង​ដែរ យ៉ាងណា​ម៉ិ​ញ​​នៅ​ខេត្តមណ្ឌលគិរី​បើទោះបី​ទីនេះ​ពុំមាន​ទេ សមុទ្រ​រាម ប៉ុន្តែ​វា​មាន​ឈ្មោះថា (​សមុទ្រ​ឈើ​)​ប្រៀបបាន​ទៅ​និង​ទេសភាព​ផ្ទៃ​សាគរ​អញ្ចឹង​ដែរ ធំ​ល្វឹងល្វើយ​ដែល​ភ្ញៀវ​ទេសចរណ៍ ចូលចិត្ត​នាំគ្នា​ទៅ​ទស្សនា​នៅ​តំបន់​នោះ​ណាស់​ព្រោះ​វា​មាន​ទេស​ភាពល្អ​ត្រកាល​នៅ​ចន្លោះ​ម៉ោង​៥ និង ៣០​នាទី​ទៅ​ម៉ោង​៦ ០០ នាទី​ល្ងា​យ​ហើយ​ភ្ញៀវ​តែងតែ​ផ្តិត​យក​រូបភាព​ទៅ​បង្ហាញ​ដល់​មិត្ត​ភ័​ក្ត​នៅក្នុង​និង​ក្រៅ​ស្រុក​ទៀតផង​ដើម្បី​បង្ហាញ​ភាព​ទាក់ទាញ​ទាំងនេះ​។​រីឯ​តំបន់​រមណី​ដ្ឋា​ន​វិញ​ភាគច្រើន​គឺ​វា​មាន​លក្ខណៈ​ធម្មជាតិ​ដូចជា​ទឹកជ្រោះ​ប៊ូ​ស្រា​ដ៏​ធំជាងគេ​នៅ​មណ្ឌលគិរី​ស្ថិតនៅ​ស្រុក​ពេ​ជ្រា​ដា ទឹកជ្រោះ​ជ្រៃ​យស់​ទឹកជ្រោះ​ក្បាល​ព្រះ ទឹកជ្រោះ​ដំណាក់​ស្តេច​ទឹកជ្រោះ​រមណីយ៍​១ រមណីយ៍​២ ។​

ក្រៅពីនេះ​អ្នកទេសចរ​មាន​ការណ៍​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែរ​អំពី​របៀបរបប​ប្រពៃណី​នៃ​ការរស់នៅ​របស់​ជនជាតិ​ព្នង​ដូចជា​ទស្សនា​សិប្បកម្ម​ត្បាញ​រវៃ​ដោយ​ដៃ​របរ​ចូល​រក​បន្លែ​ផ្លែឈើ​នៅក្នុង​ព្រៃ​ស្ពាយ​ដើរ​លក់​ក្នុង​ទីប្រជុំជន ប្រកប​របរ​ធ្វើ​ចំការ​ដាំ​ស្រូវ​បូត​ដោយ​ដៃ​ដើរ​រើស​និង​ដង​ជ័រទឹក​ក្នុងព្រៃ​។​យក​សត្វព្រៃ​ធ្វើជា​យាន្ត​ជំនិះ ជិះ​កំសាន្ត​ក្នុងព្រៃ​ជ្រៅ​ទស្សនា​សត្វព្រៃ​នាំគ្នា​ហូប​សម្ល​វ៉ិ ផឹកស្រា​ពាង​ទស្សនា​ការរៀប​អាពាហ៍ពិពាហ៍​របស់​ជន​ជាត​ព្នង​កាប់​ក្របី​ផឹកស្រា​ជាដើម​នាំគ្នា​ទៅ​មើល​ប្រពៃណី​ជនជាតិ​ព្នង​លក់​គ្នា​បានន័យថា​គ្រួសារ​ណា​ធ្វើ​ខុស​អ្វីមួយ​គឺ​គេ​តំ​រ៉ូ​វ​អោយ​គ្រួសារ​នោះ​កាប់​គោ ក្របី ឆ្កែ ជ្រូក មាន់ ទា សំពត់ ស្លា​ម្លូរ សែនព្រេន​ជូន​អ្នកស្រុក​អ្នកភូមិ​អោយអស់​ចង្រៃ​ដែល​ភាសា​ជនជាតិ​ព្នង​ហៅថា ( តី​ម៉ា​ប្រ៉ា​ស្ស​)​មានន័យថា​មាន​កំហុស​ប្រពៃណី​។​

លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ផ្ក​ល់​បទសម្ភាសន៍​ប្រាប់​អ្នកយក​ព័​ត៍​មាន​យើង​ថាៈ​លំហូរ​ចូល​របស់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​នៅក្នុង​ឆមាស​ទី​១​នៅក្នុង​ឆ្នាំ​២០១៤ នេះ​ស្មើនឹង​៧៣​ពាន់​៥​រយ​៩៤​នាក់​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​៧០​ពាន់​៥​រយ​៩៧​នាក់​ភ្ញៀវ​អន្តរជាតិ​ស្មើនឹង​ចំនួន​៣០២​នាក់​បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៣ កើនឡើង​សរុប​១១.៥០%​ក្នុងនោះ​ភ្ញៀវ​ជាតិ​កើនឡើង​១១.៩៨% អន្តរជាតិ​កើនឡើង ១.៤៨%​។

លោក​ប្រធាន​ទេសចរណ៍​បានធ្វើការ​រំ​ពឹ​កថា ភ្ញៀវ​ទេសចរណ៍​អាចមាន​ការកើនឡើង​កាន់​តែ​ខ្លាំង​ព្រោះ​វិស័យ​ទេសចរណ៍​យ៉ាង​យកចិត្តទុកដាក់​ពី​អាជ្ញា​ធ័​រ​ខេត្ត មន្ទី​ពាក់​ព​ន្ធ័​បានធ្វើ​ការគៀងគរ​ចាប់​ដៃគូរ ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ផ្តោតលើ​ការអភិវឌ្ឍន៍​ទេសចរណ៍​អោយ​កាន់តែ​មានការ​ទាក់ទាញ កាន់​ខ្លាំង​ថែមទៀត​។​ជាក់ស្តែង​បច្ចុប្បន្ននេះ​នៅ​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ ទឹកជ្រោះ​ប៊ូ​ស្រា មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ខេ​រី​សត កំពុងមាន​ការវិនិយោគ​នៅ​ទីនោះ​ដើម្បី​រៀបចំ​អោយមាន​សេ​វ៉ា​ច្រ់ន​ស្របតាម​ស្តង់ដា​និង​តំ​រ៉ូ​វ​ការ​របស់​ភ្ញៀវ​។​

នៅ​ស្រុក​កោះ​ញែក​បាននិងកំពុង​ធ្វើការ​អភិវឌ្ឍន៍ វិនិយោគ​លើ​ការអភិរក្ស​លើ​ធនធានធម្មជាតិ​ព្រៃឈើ​ជិត​១​ម៉ឺន​ហិតា​ដោយ​រក្សាទុក​ព្រៃឈើ​ក្នុងនោះ​ក៍មាន​អភិរក្ស ពពួក​អំបូរ ជីវៈចំរុះ (​សត្វព្រៃ​) របៀប​សួនសត្វ​ធម្មជាតិ​ទុក​បញ្ហា​ញ​អ្នក​ទេសចរណ៍​ក្នុង​និង​ក្រៅប្រទេស​ទៀតផង​៕

07b8 07b9