សក្ខី ភគវន្ត ទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈ
បើតាមការផ្សាយរបស់ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថាលោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមសុំទោសជាសាធារណៈ និងផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់មសំពត់ពានា។ លោក ថង ប៊ុនថេង ក៏ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយប៉ះពាល់កន្លងមកចេញពីបណ្តាញសង្គមផងដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។ ការសម្រេចនេះធ្វើឡើងក្រោយពីលោក ថង ប៊ុនថេង(សក្ខី ភគវ័ន) និង តំណាងសមាគមទេវ សក្ខី ភគវន្ត បានចូលប្រជុំដោះស្រាយនៅក្រសួង ធម្មការនិងសាសនា នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួង ធម្មការនិងសាសនា ដោយមានការចូលរួមពីតំណាងក្រសួង មហាផ្ទៃ និងក្រសួងយុត្តិធម៌។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g3zn-0jc_6E