ផ្តាច់ការ​ញៀន​ស្រា ដោយ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺឆ្កួតជ្រូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2015 ក+ ក-

​ក្រុម​ជំនាញការ​នៅ​សកល​វិទ្យាល័យ ផេ​ន​ស៊ី​ល​វ៉ា​នៀ បាន​បញ្ជាក់ថា ដើម្បី​ផ្តាច់​ជំងឺ​ញៀន​ស្រា គេ​អាច​ប្រើ​ថ្នាំ topiramate ដែលជា​ប្រភេទ​ថ្នាំ​ត្រូវបាន​ប្រើ ដើម្បី​ព្យាបាល​ជំងឺឆ្កួតជ្រូក និង​ជំងឺ​ប្រកាំង ។​

​អ្នកវិទ្យាសាស្ត្រ បាន​ពិសោធន៍​ទៅលើ​អ្នកស្ម័គ្រចិត្ត​ចំនួន ១៣៨ នាក់ ក្នុងនោះ​មាន ៦២,៣% ជា​បុរស ត្រូវបាន​ចែកជា ២ ក្រុម តាម​លក្ខណៈ​ព្យាបាល និង​សុទ្ធតែ​ត្រូវបាន​ឧទ្ទេសនាម អំពី​វិធី​ផ្តាច់​ស្រា ។ ក្នុង​រង្វង់ ១២ សប្តាហ៍ ក្រុមទី​១ ត្រូវបាន​ឲ្យ​លេបថ្នាំ topiramate កម្រិត ២០០ មី​លី​ក្រាម​(200 mg) ក្នុង ១ ថ្ងៃ ចំណែក​ក្រុមទី ២ ប្រើ​ថ្នាំ​ក្លែងបន្លំ ។

​ក្រោយពេល​បញ្ចប់ ១២ សប្តាហ៍​នៃ​ការពិសោធន៍​នោះ ពួក​អ្នកវិទ្យាសាស្ត្រ បាន​កត់សម្គាល់ថា ថ្នាំ topiramate បាន​ជួយ​បន្ថយ​បាន ៥ ដង នៃ​បរិមាណ​ស្រា ដែល​ទទួលទាន​ចូល និង​ចាប់ផ្តើម​បង្កើនបាន នូវ​ចំនួន​ថ្ងៃ​មិន​ទទួលទាន​ស្រា ទន្ទឹម​នោះ បន្ថយ​បាន​តួលេខ gamma-glutamyl transpeptidase លក្ខណៈ​សម្គាល់​ពិសេស សម្រាប់​ថ្លើម​ខ្សោយ ដោយសារ​ស្រា ៕
hbgvbbb