តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2014 ក+ ក-

ស្វាយរៀង:នៅ​រសៀល​ថ្ងៃទី៨ខែសីហា​ឆ្នាំ២០១៤នា​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត លោក​ឧ​ត្ត​ម សេនីយ៍​ឯកពិនពិសិដ្ឋអគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃបាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពី​ធី​ប្រកាស​និង​តែងតាំង​មុខតំណែង​នាយរង​ប៉ុស្តិ៍​នាយផ្នែក​នាយរង​ផ្នែក​និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត។

នៅក្នុង​ឱកាស​នោះ​លោកពិនពិសិដ្ឋបាន​មានប្រសាសន៍​ឲ្យ​ដឹងថា៖ក្នុង​អាណា​ត្តិ​ទី៥នេះ​រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ​បាន​បង្កើត​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ហើយ​ក្រោយពី​ការបង្កើត​អគ្គនាយកដ្ឋាន​នេះ​មក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍សុខផលអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​បានចេញ​សេចក្តីសំរេច​បន្ត​សុពលភាព​តួនាទី​ភារកិច្ចរបស់​មន្ត្រី​ដែល​បំរើការ​ងារ​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត។លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា៖កិច្ច​ការដែល​ត្រូវធ្វើ​បន្ត​នោះ​ទី១គឺ​មន្ត្រី​ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​ជំនាញ​ឲ្យ​មាន​ប្រសិទ្ធិភាព​ទី២ត្រូវការ​សាមគ្គីភាព​ផ្ទៃក្នុងគ្រប់​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ភាគី​ជា​មិត្តអាជ្ញាធរ​ដែនដីជាពិសេស គឺ​កិច្ច​សហ​ប្រតិ​ត្តិ​ការល្អទី៣ត្រូវ​ឈុប​បំបាត់​ភាព​អសកម្ម​នានា​កុំ​ឲ្យ​កើតមានឡើង។

សូមបញ្ជាក់​ផងដែរ​ថា​នា​ប្ចុ​ប្បន្ន​នេះ​មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​ដែល​បំរើការ​ងារ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ប្ចុ​ប្បន្ន​នេះ​មាន​ចំនួន១៣៤នាក់​ក្នុងនោះ​នាយរង​ប៉ុស្តិ៍​មាន​ចំនួន៣៣ស្រី​ម្នាក់និងមន្ត្រី​ធម្មតា៕