ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ចុះវាស់វែងត្រៀមជួសជុលចិញ្ចើមផ្លូវដែលរងការខូចខាត
(ខេត្តមណ្ឌលគិរី)៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះពិនិត្យ និងវាស់វែងទីតាំងចិញ្ចើមផ្លូវដែលរងការខូចខាត តាមបណ្តោយផ្លូវជាតិ ពីទីរួមស្រុកកែវសីមា ឆ្ពោះទៅកាន់ច្រកព្រំដែនឡាប៉ាខេ។
ការចុះវាស់វែងនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលទិន្នន័យបច្ចេកទេស និងរៀបចំផែនការជួសជុលកែលម្អចិញ្ចើមផ្លូវដែលរងការខូចខាត ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងការតាមដាន ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕


