ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខសន្តិភាព និងសិរីសួស្តី នៅភ្នំដោះក្រមុំ
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខសន្តិភាព និងសិរីសួស្តីជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ នៅភ្នំដោះក្រមុំ ក្រុងសែនមនោរម្យ


